សេវាកម្មប្រមូលមូលប័ត្រនាំចូល
ការប្រមូលមូលប័ត្រនាំចូលគឺជាកន្លែងមួយដែលអ្នកនាំចេញទទួលការទូទាត់ពីអ្នកទិញនៅក្រៅប្រទេសរបស់គាត់ (អ្នកនាំចូល) តាមរយៈធនាគារ។ បន្ទាប់ពីការដឹកទំនិញ អ្នកនាំចេញនឹងប្រគល់ឯកសារទំនិញទៅឲ្យធនាគារដោយភ្ជាប់ជាមួយការណែនាំ និងលក្ខខណ្ឌយ៉ាងជាក់លាក់ ទៅលើការផ្ដល់ឯកសារទំនិញនោះទៅកាន់អ្នកទិញ។
ធនាគារមានតួនាទីគ្រាន់តែផ្ដល់ឯកសារទំនិញនោះទៅឲ្យអ្នកទិញប៉ុណ្ណោះ នៅពេលដែលអ្នកទិញបានបំពេញគ្រប់លក្ខខណ្ឌលើកាតព្វកិច្ចក្នុងការទូទាត់សង រួមទាំងមូលប័ត្រទូទាត់ភ្លាមៗ(DP) និងមូលប័ត្រទូទាត់មានថ្ងៃកំណត់(DA)។ ហិរញ្ញប្បទានរយៈពេលខ្លីក្រោមសក្ខីប័ត្រ(Trust Receipt)ក៏មានការផ្ដល់ជូនផងដែរពីធនាគារ។
កម្រៃលើសេវាប្រមូលមូលប័ត្រនាំចូល | |
---|---|
១. កម្រៃលើមូលប័ត្រទូទាត់នៅថ្ងៃកំណត់(DA) | ០.១១%ក្នុង១ខែ (អប្បបរមា៣០ដុល្លារអាមេរិក) |
២. កម្រៃលើមូលប័ត្រទូទាត់ភ្លាមៗ(DP) | ០.១៥% (អប្បបរមា៣០ដុល្លារអាមេរិក) |
៣. កម្រៃលើសារទូរលេខទូទាត់ | ១៥ដុល្លារអាមេរិក |
៤. កម្រៃលើសារទូរលេខផ្សេងៗ | ១៥ដុល្លារអាមេរិក |