សេវាកម្មប្រមូលមូលប័ត្រនាំចូល

ការប្រមូលមូលប័ត្រនាំចូលគឺជាកន្លែងមួយដែលអ្នកនាំចេញទទួលការទូទាត់ពីអ្នកទិញនៅក្រៅប្រទេសរបស់គាត់ (អ្នកនាំចូល) តាមរយៈធនាគារ។ បន្ទាប់ពីការដឹកទំនិញ អ្នកនាំចេញនឹងប្រគល់ឯកសារទំនិញទៅឲ្យធនាគារដោយភ្ជាប់ជាមួយការណែនាំ និងលក្ខខណ្ឌយ៉ាងជាក់លាក់ ទៅលើការផ្ដល់ឯកសារទំនិញនោះទៅកាន់អ្នកទិញ។

ធនាគារមានតួនាទីគ្រាន់តែផ្ដល់ឯកសារទំនិញនោះទៅឲ្យអ្នកទិញប៉ុណ្ណោះ នៅពេលដែលអ្នកទិញបានបំពេញគ្រប់លក្ខខណ្ឌលើកាតព្វកិច្ចក្នុងការទូទាត់សង រួមទាំងមូលប័ត្រទូទាត់ភ្លាមៗ(DP) និងមូលប័ត្រទូទាត់មានថ្ងៃកំណត់(DA)។ ហិរញ្ញប្បទានរយៈពេលខ្លីក្រោមសក្ខីប័ត្រ(Trust Receipt)ក៏មានការផ្ដល់ជូនផងដែរពីធនាគារ។

កម្រៃលើសេវាប្រមូលមូលប័ត្រនាំចូល
១. កម្រៃលើមូលប័ត្រទូទាត់នៅថ្ងៃកំណត់(DA) ០.១១%ក្នុង១ខែ (អប្បបរមា៣០ដុល្លារអាមេរិក)
២. កម្រៃលើមូលប័ត្រទូទាត់ភ្លាមៗ(DP) ០.១៥% (អប្បបរមា៣០ដុល្លារអាមេរិក)
៣. កម្រៃលើសារទូរលេខទូទាត់ ១៥ដុល្លារអាមេរិក
៤. កម្រៃលើសារទូរលេខផ្សេងៗ ១៥ដុល្លារអាមេរិក

ការផ្ដល់ជូនថ្មីៗ