លិខិតធានាលើការដឹកជញ្ជូន
លិខិតធានាលើការដឹកជញ្ជូនត្រូវបានផ្តល់ដោយធនាគារចំពោះម្ចាស់ទំនិញ ឬអ្នកគ្រប់គ្រងកប៉ាល់ ដូច្នេះទំនិញអាចដកឲ្យអ្នកទទួលទំនិញបាន ដោយពុំចាំបាច់បង្ហាញឯកសារទំនិញច្បាប់ដើម។ លិខិតនេះអាចជួយអ្នកនាំចូល ជៀសផុតពីការចំណាយលើការស្តុកទំនិញចោលនៅឯកំពង់ផែ និងការចំណាយពាក់ព័ន្ធផ្សេងៗទៀត បើមិនដូច្នោះទេទំនិញនឹងត្រូវបានរក្សាទុក ប្រសិនបើការដឹកជញ្ជូនទំនិញនោះមិនមានឯកសារគ្រប់គ្រាន់ ដោយសារតែឯកសារទំនិញនោះបញ្ជូនមកយឺត។
| កម្រៃលើលិខិតធានាលើការដឹកជញ្ជូន | |
|---|---|
| ១. កម្រៃលើការចេញលិខិតធានា | ៥០ដុល្លារអាមេរិក |
| ២. កម្រៃលើការទារសំណង (Claim) | ៥០ដុល្លារអាមេរិក |
| ៣. កម្រៃលើការទុកឯកសារ (Handling Fee) | មិនមាន |
| ៤. កម្រៃលើការកែប្រែ (Amendment) | ៥០ដុល្លារអាមេរិក |