របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

ធនាគារ ឈីហ្វ មានសេចក្តីសោមនស្សរីករាយក្នុងការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលទទួលបានការធ្វើសវនកម្មរួចរាល់ សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ ២០២៥។ របាយការណ៍សវនកម្មឯករាជ្យនេះ ត្រូវបានបញ្ចប់ និងចេញផ្សាយនៅចុងខែមីនា ឆ្នាំ ២០២៦ ដែលសបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ធនាគារ ឈីហ្វ ចំពោះតម្លាភាព និងអភិបាលកិច្ចដ៏ល្អនាពេលកន្លងមក។

សូចនាករហិរញ្ញវត្ថុសំខាន់ៗ៖
•​ ទ្រព្យសកម្មសរុប៖ 402 លានដុល្លារអាមេរិក (ធៀបនឹងឆ្នាំ 2024: ↑ 43%)
•​ ឥណទាន និងបុរេប្រទាន៖ 277 លានដុល្លារអាមេរិក (ធៀបនឹងឆ្នាំ 2024: ↑ 33%)
•​ ប្រាក់បញ្ញើអតិថិជន៖ 295 លានដុល្លារអាមេរិក (ធៀបនឹងឆ្នាំ 2024: ↑ 56%)
•​ មូលធនសរុប៖ 86 លានដុល្លារអាមេរិក (ធៀបនឹងឆ្នាំ 2024: ↑ 3%)
•​ ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ៖ 2.5 លានដុល្លារអាមេរិក (ធៀបនឹងឆ្នាំ 2024: ↓ 5%)

លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីស្ថានភាពទុនដ៏រឹងមាំ ការគ្រប់គ្រងហានិភ័យប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទំនុកចិត្តឥតងាករេពីសំណាក់អតិថិជន។ ធនាគារនៅតែបន្តរក្សាជំហរយ៉ាងរឹងមាំក្នុងការបំពេញកាតព្វកិច្ច និងបម្រើសេវាកម្មជូនអតិថិជនប្រកបដោយស្ថិរភាព និងភាពជឿជាក់ខ្ពស់។

យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្មទាំងអស់ សម្រាប់ការបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រជានិច្ចកាលមកលើ ធនាគារ ឈីហ្វ។