អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស

ធនាគារឈីហ្វ បានទទួលនូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ធឯ-១១ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ដែលអនុញ្ញាតអោយធនាគារធ្វើប្រតិបត្តិការធនាគារឯកទេស នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានចាប់ផ្តើមសម្ភោធជាផ្លូវការប្រតិបត្តិការធនាគារតំបូងរបស់ ខ្លួននៅក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣។

ដោយសារតែភាពរីកចម្រើនជាបន្តបន្ទាប់ របស់ប្រតិបត្តិការធនាគារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឈីហ្វ បានទទួលលិខិតយល់ ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអនុញ្ញាតអោយ ធនាគារឈីហ្វ បំពេញនូវតម្រូវការចាំបាច់មួយ ចំនួន សម្រាប់ការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ក្រោមអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខធ-៤៣ ក្នុងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ធនាគារឈីហ្វ បានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដោយជោគជ័យ ហើយបានសម្ភោធជាផ្លូវការនៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

ការផ្ដល់ជូនថ្មីៗ