ការស្នើសុំហិរញ្ញប្បទាននៃលិខិតឥណទាន

នៅពេលដែលដឹកជញ្ជូនទំនិញ អ្នកនាំចេញនឹងបង្ហាញឯកសារទំនិញដែលពាក់ព័ន្ធទៅឲ្យធនាគារ ដើម្បីស្នើសុំហិរញ្ញប្បទានទៅតាមប្រភេទនៃលិខិតឥណទានដែលត្រូវបានទូទាត់ភ្លាមៗ ឬក៏ទូទាត់នៅថ្ងៃកំណត់។ ធនាគារនឹងត្រួតពិនិត្យឯកសារទំនិញទាំងនោះ ដើម្បីប្រាកដថាឯកសារទាំងនោះអនុលោមតាមលក្ខខណ្ឌនៃលិខិតឥណទាន។

ហិរញ្ញប្បទានអាចត្រូវបានផ្ដល់ទៅតាមទំហំទឹកប្រាក់នៃការនាំចេញ ប្រសិនបើឯកសារដែលផ្តល់ដោយអ្នកនាំ ចេញ អនុលោមទៅតាមលក្ខខណ្ឌនៃលិខិតឥណទាន និងអាស្រ័យទៅលើការអនុម័តរបស់ធនាគារ។

ជម្រើសជាមួលដ្ឋាន ហិរញ្ញប្បទានមុនការដឹកជញ្ជូនទំនិញ(pre-shipment financing) នឹងត្រូវបានពិចារណា ដែលអ្នកនាំចេញអាចទទួលបានហិរញ្ញប្បទានមុនតាម រយៈលិខិតឥណទាន។

កម្រៃលើការប្រមូលមូលប័ត្រនាំចេញ
១. កម្រៃលើមូលប័ត្រទូទាត់នៅថ្ងៃកំណត់(DA) ០.១៥% (អប្បបរមា៣០ដុល្លារអាមេរិក)
២. កម្រៃលើមូលប័ត្រទូទាត់ភ្លាមៗ(DP) ០.១៥% (អប្បបរមា៣០ដុល្លារអាមេរិក)
៣. កម្រៃលើការផ្ញើឯកសារ តាមតម្លៃទីផ្សារ/តាមការចរចារ
៤. កម្រៃលើសារទូរលេខ ១៥ដុល្លារអាមេរិក
៥. កម្រៃលើការទទួលសាច់ប្រាក់ផ្ញើចូល(Inward TT) មិនមាន
៦. កម្រៃលើការទាមទារឯកសារផ្ញើត្រលប់ទៅវិញ ៣០ដុល្លារអាមេរិក

ការផ្ដល់ជូនថ្មីៗ