សេវាកម្មនាំចេញ


ការជូនដំណឹង/ការបញ្ជាក់បន្ថែមលើការធានានៃលិខិតឥណទាន (Advising/Confirmation of LC)

នេះជាកន្លែងដែលធនាគារដែលនូវចេញលិខិតឥណទាន(Issuing Bank) ធ្វើការស្នើសុំពីធនាគារដែលជូនដំណឹងលើលិខិតឥណទាន(Advising Bank) ដើម្បីទទួលលិខិតឥណទាន និងជូនដំណឹងដល់អ្នកទទួលផល(អ្នកនាំចេញ)។ ធនាគារ (Advising Bank) អាចត្រូវបានស្នើសុំដោយធនាគារ (Issuing Bank) ក្នុងការបញ្ជាក់បន្ថែមទៅលើការធានានៃលិខិតឥណទាន(Add Confirmation) លើការទទួលរ៉ាប់រងលើការទូទាត់សង ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញគ្រប់គ្រាន់។ ជាធម្មតា ធនាគារ (Advising/Confirming Bank) គឺស្ថិតនៅក្នុងប្រទេសតែមួយដូចអ្នកទទួលផល។

កម្រៃលើសេវាកម្មនាំចេញ
១. កម្រៃលើការជូនដំណឹងនៃលិខិតឥណទាន(Advising LC) ៤០ដុល្លារអាមេរិក
២. កម្រៃលើការជូនដំណឹងនៃការកែប្រែលិខិតឥណទាន ២៥ដុល្លារអាមេរិក
៣. កម្រៃលើការទុកឯកសារនៃលិខិតឥណទានទូទាត់នៅថ្ងៃកំណត់ ០.១៧% (អប្បបរមា៣០ដុល្លារអាមេរិក)
៤. កម្រៃលើការទុកឯកសារនៃលិខិតឥណទានទូទាត់ភ្លាមៗ ០.១៧% (អប្បបរមា៣០ដុល្លារអាមេរិក)
៥. កម្រៃលើការផ្ញើឯកសារ តាមតម្លៃទីផ្សារ/តាមការចរចារ
៦. កម្រៃលើសារទូរលេខផ្សេងៗ ១៥ដុល្លារអាមេរិក