ទិដ្ឋភាពទូទៅ


វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ការជំរុញការវិនិយោគ បង្កើតការងារ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ នៅប្រទេសកម្ពុជា វិស័យធនាគារ ត្រូវបានចាត់ទុកជាគ្រឹះស្នូលមួយនៃប្រព័ន្ធសេដ្ឋកិច្ច ដែលមានតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញវត្ថុ និងការគាំទ្រដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងបរិបទនេះ ធនាគារ ឈីហ្វ ត្រូវបានបង្កើតឡើង ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត បត់បែន និងឆ្លើយតបតាមតម្រូវការអតិថិជន ទាំងបុគ្គល និងអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

ធនាគារ ឈីហ្វ បានទទួលនូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ជាធនាគារឯកទេស នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ និងទទួលបានអាជ្ញាបណ្ណផ្លូវការ ជាធនាគារពាណិជ្ជ ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។

វត្តមានរបស់ធនាគារ ឈីហ្វ នៅក្នុងប្រទេសកម្ពុជានារយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ បានដើរតួនាទីជាអន្តរការីហិរញ្ញវត្ថុសំខាន់ ក្នុងការទទួលប្រាក់បញ្ញើសន្សំពីសាធារណជន និងផ្តល់កម្ចីឥណទានដល់បុគ្គល ឬសហគ្រាសសម្រាប់វិនិយោគ សម្រួលដល់ប្រតិបត្តិការទូទាត់សាច់ប្រាក់ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យមានការរីកចម្រើន។