Bakong - Chief KHQR
ក្នុងនាមជាសមាជិកនៃប្រព័ន្ធទូទាត់តាមរយៈទូរស័ព្ទរបស់បាគង, ធនាគារពាណិជ្ជ ឈីហ្វតែងតែគាំទ្រ សេវាកម្ម KHQR តាមរយៈការផ្ដល់សេវាកម្មផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតដោយផ្ទាល់ទៅម្ចាស់អាជីវកម្មទាំងអស់ និងអតិថិជនម្នាក់ៗ។
ធនាគារពាណិជ្ជ ឈីហ្វផ្ដល់ជូននូវការផ្គត់ផ្គង់ពីតាំងពីដើមរហូតដល់ចប់ទៅម្ចាស់អាជីវកម្មតាមរយៈការបង្កើត Chief KHQR ដោយភ្ជាប់ជាមួយនឹងគណនីរបស់ធនាការឈីហ្វ ដើម្បីទទួលការជូនដំណឹងនៃការទូទាត់តាមរយៈក្រុមតេលេក្រាម និងកម្មវិធី Chief Mobile ក្រោយទទួលការទូទាត់ជោគជ័យ។
ជាមួយកម្មវិធី Chief Mobile, បុគ្គលជាអតិថិជនអាចស្កេនដោយងាយស្រួល និងធ្វើការទូទាត់ជាមួយ KHQR ទាំងអស់។ អតិថិជនក៏អាចបង្កើត Chief Bank KHQR ដោយខ្លួនឯងតាមរយៈកម្មវិធី Chief Mobile ដើម្បីទទួលការទូទាត់។
សម្រាប់អតិថិជន
Customer Perspective:
For merchants:
សិទ្ធិ Merchant
ប្រភេទ Merchant
បុគ្គល / អាជីវកម្ម
លក្ខខណ្ឌតម្រូវ
- Merchants មានពីរប្រភេទគឺ Merchant ជាអាជីវកម្ម និង Merchant ជាបុគ្គល
- លក្ខខណ្ឌតម្រូវ
គណនីទូទាត់
Saving Account or Current Account
ដែនកំណត់ប្រតិបត្តិការ ផ្ទេរប្រាក់តាមរយៈ បាគង និង KHQR ស្កេន
ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន និងផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ កម្រិតប្រតិបត្តិការប្រចាំថ្ងៃ និងកម្រិតធ្វើប្រតិបត្តិការ សម្រាប់សេវា បាគង នឹងត្រូវអនុវត្តដូចខាងក្រោម៖
| ប្រភេទនៃប្រតិបត្តិការ | រូបិយប័ណ្ណ (ដុល្លារ) | រូបិយប័ណ្ណ (រៀល) |
|---|---|---|
| ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក | <= 10,000.00 ដុល្លារក្នុង១ថ្ងៃ | <= 40,000,000 រៀលក្នុង១ថ្ងៃ |
| ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក (BKLV) | = 50,000.00 ដុល្លារក្នុង១ថ្ងៃ | = 200,000,000 រៀលក្នុង១ថ្ងៃ |
| ផ្ទេរប្រាក់ទៅ គណនីបាគងវ៉លឡេត | <= 5,000.00 ដុល្លារក្នុង១ថ្ងៃ | <= 20,000,000 រៀលក្នុង១ថ្ងៃ |
| KHQR ស្កេន | <= 5,000.00 ដុល្លារក្នុង១ថ្ងៃ | <= 20,000,000 រៀលក្នុង១ថ្ងៃ |
ប្រតិបត្តិការ KHQR ដែលធ្វើឡើងតាមរយៈ Remittance QR, Merchant QR និង Bakong Wallet QR នឹងត្រូវបានបូកបញ្ចូលរួមគ្នាក្នុងដែនកំណត់ប្រតិបត្តិការ KHQR ប្រចាំថ្ងៃ
តារាង Merchant
នឹងជូនដំណឹងពេលក្រោយ