រូបសញ្ញា - ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

គំនូសសញ្ញា អក្សរ (4C) បង្កើតទម្រង់ជាផ្នែកមួយនៃ រូបសញ្ញារបស់ ក្រុមហ៊ុន ឈីហ្វ និង តំណាងឲ្យ ខ្លឹមសារនៃ វប្បធម៌ការងារ ដែលបានបង្កើតឡើងអស់រយៈពេលជាយូរលង់ណាស់មកហើយ ធ្វើឲ្យកាន់តែមានជំនឿ និងបទពិសោធន៍ដ៏សម្បូរបែប។ ទ្រង់ទ្រាយសំខាន់នៅចំកណ្តាលនៃអក្សរ "4C" ជានិមិត្តសញ្ញាបង្ហាញនូវ ការបើកទ្វារ “ឆ្ពោះទៅរកមាគ៌ានៃទ្រព្យសម្បត្តិ”។
គំនូសសញ្ញា អក្សរ (4C) សំដៅទៅលើ៖- ផ្តោតលើអតិថិជនជាចំបង : យើងផ្តល់តម្លៃដល់អតិថិជនរបស់យើង និងបម្រើពួកគេ ជាអាទិភាពចម្បងបំផុត។
- ចេះគិត : យើងប្រកាន់ខ្ជាប់នូវ សន្តានចិត្តទូលាយ ចេះអធ្យាស្រ័យឲ្យគ្នា និង មានទស្សនវែងឆ្ងាយ។
- យកចិត្តទុកដាក់ : យើងមានភាពបត់បែន ទទួលយកនូវគ្រប់បញ្ហាដែលអតិថិជនលើកឡើង និង មានឆន្ទៈដើម្បីធ្វើការសម្របសម្រួល ប្រកបដោយភាពអំណត់អត់ធ្មត់។
- សហប្រតិបត្តិការ : យើងធ្វើការជាក្រុម ប្រកបដោយស្មារតីរួម និង សហការណ៍គ្នា។