ទិដ្ឋភាពទូទៅ


ធនាគារឈីហ្វ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេស នៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារការកើនឡើងនូវតម្រូវការ សេវាកម្មធនាគារ យើងត្រូវបានលើកទឹកចិត្តដើម្បីពង្រីកនូវសេវាកម្មទាំងនោះ។ រហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារឈីហ្វ បានទទួលលិខិតយល់ព្រមជាគោលការណ៍ពីធនាគារជាតិ នៃកម្ពុជា ដោយតម្រូវអោយ បំពេញនូវលក្ខខណ្ឌ ដើម្បីកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែរបាន បង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាលដែលគួរឲ្យគោរពស្រលាញ់របស់យើង លោក Chau Chung Kai Peter នឹងជាស្ថាបនិករបស់ឈីហ្វគ្រុប ដែរមានទីតាំងនៅទីក្រុងហុងកុង ហើយក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅលើពិ ភពលោកផងដែរ។

ឈីហ្វគ្រុប ប្រើប្រាស់ភាពស្មោះត្រង់ជាយុទ្ធសាស្ត្រដ៏យូរអង្វែងក្នុងអាជីវកម្ម ហើយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវការសហការទំនួលខុសត្រូវផ្នែកសង្គម។ ឈីហ្វ កំពុងធ្វើការដើម្បីអនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាជននៅប្រទេសកម្ពុជា អតិថិជន បុគ្គលិក និងសង្គមរបស់យើងទាំងមូល។ ភាពជោគ ជ័យរបស់ពួកគាត់គឺជាភាពជោគជ័យរបស់ពួកយើង។ ពួកយើងមានទស្សនៈ ‘The Chief Way’ ដើម្បីដឹកនាំក្រុមការងាររបស់យើងឲ្យបានទទួល នូវ សមិទ្ធិផល និង ជោគជ័យជាស្ថាពរ។ នេះគឺជា វិធីសាស្ត្រក្នុងការកសាងនូវទំនុកចិត្តទៅវិញទៅមក និងភាពជាដៃគូរជាមួយអតិថិជនរបស់យើង គន្លឹះនៃការចែករំលែកភាពជោគជ័យ និងវិធីដែលធនាគារយើងដឹកនាំប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត។

ការផ្ដល់ជូនថ្មីៗ