ប្រធាននាយកប្រតិបត្តិ

បណ្ឌិត លឹម អូន

ប្រធាននាយកប្រតិបត្តិ

ការឈានមកដល់ឆ្នាំ ២០២៥ ធនាគារ ឈីហ្វ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់នូវទំនុកចិត្ត ក្រមសីលធម៌ វិជ្ជាជីវៈ និងទំនាក់ទំនងជូនអតិថិជនឱ្យកាន់តែប្រសើរ ដែលទាំងនេះគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពជោគជ័យបន្តទៀត។ ...

មើលថែមទៀត >

ការសិក្សា

បណ្ឌិត លឹម អូន ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ European International University នៅទីក្រុងប៉ារីស ហើយដែលគុណវុឌ្ឍន៍របស់លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើភាពជាអ្នកដឹកនាំ ក្នុងការជំរុញឲ្យមានបរិវត្តកម្មក្នុងស្ថាប័នតាមរយៈអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។ លោកតែងឈរលើការប្តេជ្ញាលើកកម្ពស់ការដឹកនាំគ្រប់គ្រងវិស័យធនាគារប្រកបដោយចីរភាព និងសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា។

បទពិសោធន៍ការងារ

បណ្ឌិត លឹម អូន គឺជាធនាគារិកដ៏ឆ្នើមមួយរូប ដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងភាពជាអ្នកដឹកនាំនៅលើ វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកបានបម្រើការជាប្រធានអគ្គនាយកប្រតិបត្តិនៃធនាគារ ឈីហ្វ ចាប់តាំងពីខែសីហា ឆ្នាំ ២០២៥ ដែលលោកបានចូលរួមដឹកនាំផ្តល់នូវកំណើនជាយុទ្ធសាស្ត្ររបស់ធនាគារ ឧត្តមភាពប្រតិបត្តិការ និងការធ្វើបរិវត្តកម្មឌីជីថល។

មុនពេលចូលរួមជាមួយធនាគារ ឈីហ្វ បណ្ឌិត លឹម អូន បានកាន់តំណែងក្នុងតួនាទីដឹកនាំសំខាន់ៗជាច្រើនរួមមាន ប្រធាននាយកប្រតិបត្តិនៃធនាគារ សហគ្រាសធុនតូចនិងមធ្យម និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជដ៏ធំ និងជោគជ័យបំផុតមួយក្នុងប្រទេសកម្ពុជា។ ក្នុងពេលចាប់ផ្តើមដំបូងនៃប្រវត្តិការងារ លោកបានបម្រើការជាអនុប្រធានគ្រប់គ្រងទូទៅនៅធនាគារ វឌ្ឍនៈ និងជាអ្នកសវនករជាន់ខ្ពស់នៅ ក្រុមហ៊ុនសវនកម្ម KPMG ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាថ្នាក់អន្តរជាតិនៅ KPMG ប្រទេសម៉ាឡេស៊ី ផងដែរ។