ភ្នំពេញ, នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ សម្ព័ន្ធអាជីវកម្មអាស៊ាន (Asian Business Group) និងបុត្រសម្ព័ន្ធ ធនាគារ ឈីហ្វ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ (2026 Annual General Meeting) ក្រោមប្រធានបទ «សករាជថ្មី ជោគជ័យរួមគ្នា (New Chapter, Shared Success)» នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកប្រតិបត្តិ នៃសម្ព័ន្ធABG, លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ និងមានការចូលរួមពីប្រធានអគ្គនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់សម្ព័ន្ធ ABG ប្រមាណ២០០នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាព និងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ នៃសម្ព័ន្ធABG ព្រមទាំងផ្សព្វផ្សាយនូវផែនការ និងយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អនុវត្តន៍បន្តក្នុងឆ្នាំ២០២៦ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលសម្ព័ន្ធ។
កិច្ចប្រជុំនេះ នឹងជួយតម្រង់ទិសដៅ ការងាររបស់បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។