News
2026-01-21
ធនាគារ ឈីហ្វ បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «ABG Gala Appreciation Night»

ភ្នំពេញ, រាត្រីថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ សម្ព័ន្ធអាជីវកម្មអាស៊ាន (Asian Business Group) និងបុត្រសម្ព័ន្ធ ធនាគារ ឈីហ្វ បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក្រោមប្រធានបទ «ABG Gala Appreciation Night» នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកប្រតិបត្តិ នៃABG, លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ និងមានការចូលរួមពីប្រធានអគ្គនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់សម្ព័ន្ធABG ប្រមាណ២៥០នាក់។

 

សម្ព័ន្ធABG ផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពបុគ្គលិក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផលតាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។

 

«ABG Gala Appreciation Night» បានក្លាយជារាត្រីសមោសរ ដ៏វិសេសវិសាលមួយ ដែលមានកម្មវិធីពិសេសៗជាច្រើនរួមមាន៖ ការប្រកាសពានរង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ, ការសម្តែងទេពកោសល្យរបស់បុគ្គលិក, ការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជាការទទួលទានអាហារ និងការរាំកំសាន្ត។

photo-7799 photo-77100 photo-77101 photo-77102 photo-77103 photo-77104 photo-77105 photo-77106 photo-77107 photo-77108 photo-77109 photo-77110 photo-77111 photo-77112 photo-77113 photo-77114 photo-77115 photo-77116 photo-77117 photo-77118
photo-7799 photo-77100 photo-77101 photo-77102 photo-77103 photo-77104 photo-77105 photo-77106 photo-77107 photo-77108 photo-77109 photo-77110 photo-77111 photo-77112 photo-77113 photo-77114 photo-77115 photo-77116 photo-77117 photo-77118