ឥណទានមានកាលកំណត់ និងផ្សេងៗ

ប្រភេទឥណទាន លក្ខខណ្ឌតម្រូវ
ទំហំឥណទាន រយៈពេលកម្ចី របៀបទូទាត់សង ទំហំឥណទានធៀប នឹងទ្រព្យដាក់បញ្ចាំ អត្រាការប្រាក់
ឥណទានខ្នាតតូចបំផុត រហូតដល់ ១០០,០០០ដុល្លារ ៨ឆ្នាំ (ចរចាបាន) បង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ឬ បង់តែការប្រាក់ប្រចាំខែ អតិបរមា ៧០% សមរម្យ
ឥណទានជំនួញខ្នាតតូច និងមធ្យម ចាប់ពី១០០,០០០ដុល្លារ រហូតដល់ ៣០០,០០០ដុល្លារ ១០ឆ្នាំ (ចរចាបាន) បង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ឬ បង់តែការប្រាក់ប្រចាំខែ អតិបរមា ៧០% សមរម្យ
ឥណទានជំនួញខ្នាតធំ ចាប់ពី៣០០,០០០ដុល្លារ ឡើងទៅ ១០ឆ្នាំ (ចរចាបាន) បង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ឬ បង់តែការប្រាក់ប្រចាំខែ អតិបរមា ៧០% សមរម្យ
ឥណទានវិបារូបរ៍ តាមតម្រូវការ ១ឆ្នាំ
(បន្តតាមការចរចា)
បង់តែការប្រាក់ប្រចាំខែ
(លើទឹកប្រាក់ដែលបានប្រើ)
អតិបរមា ៧០% សមរម្យ
ឥណទានសម្រាប់ទុនបង្វិល តាមតម្រូវការ អតិបរមា ៦ខែ
(បន្តតាមការចរចា)
បង់តែការប្រាក់ប្រចាំខែ
(លើទឹកប្រាក់ដែលបានប្រើ)
អតិបរមា ៧០% សមរម្យ

អតិថិជនអាចអញ្ជើញមកធនាគាររបស់យើងខ្ញុំឬទូរស័ព្ទមកកាន់អ្នកឯកទេសដើម្បីទទួលបានការពិគ្រោះ យោបល់សេវាកម្មឥណទាន និងរៀបចំឯកសារដូចខាង ក្រោម៖

ឥណទានបុគ្គល ឥណទានក្រុមហ៊ុន
ឥណទានបុគ្គល
  1. ១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ / លិខិតឆ្លងដែនរបស់អ្នកខ្ចី និង / ឬអ្នកធានា
  2. ២.ច្បាប់ចម្លង សៀវភៅគ្រួសារ/ សៀវភៅស្នាក់នៅ
  3. ៣.កិច្ចសន្យាការងារ,ប្រសិនបើមាន
  4. ៤.វិញ្ញាបនបត្រប្រាក់ខែសម្រាប់រយៈពេល៦ខែចុងក្រោយ, ប្រសិនបើមាន
  5. ៥. ច្បាប់ចម្លងកិច្ចសន្យាការងារនិង លិខិតបញ្ជាក់ប្រាក់ខែ, ប្រសិនបើមាន
  6. ៦.របាយការណ៍ចំណូល និងចំណាយ(ចុងក្រោយ ១២ខែ)
  7. ៧. គណនីឥណទាន និងកិច្ចព្រមព្រៀងខ្ចីប្រាក់ ប្រសិនបើមាន
  8. ៨.របាយការណ៍គណនេយ្យរបស់ធនាគារ(សម្រាប់ ១២ខែចុងក្រោយ)ប្រសិនបើមាន(សន្សំ & / ចរន្ត), ប្រសិនបើមាន
  9. ៩.ច្បាប់ចម្លងវត្ថុបញ្ចាំ ទ្រព្យសម្បត្តិ និងត្រូវបាន ដាក់ហ៊ីប៉ូតែ
  10. ១០.កិច្ចព្រមព្រៀងទិញ និងលក់អចលនទ្រព្យ,ប្រសិន បើមាន
  11. ១១.របាយការណ៍វាយតម្លៃ នៃអចលនទ្រព្យ, ប្រសិនបើមាន
  12. ១២.ជីវប្រវត្តិរបស់អ្នកខ្ចី, ប្រសិនបើមាន
  13. ១៣.បញ្ជីអចលនទ្រព្យ ភ្ជាប់ជាមួយប្លង់កម្មសិទ្ធ ឬលិខិតផ្ទេរ សិទ្ធិកានកាប់
  14. ១៤.បញ្ជីអចលនទ្រព្យជួលភ្ជាប់ជាមួយកិច្ចព្រមព្រៀងជួល, ប្រសិនបើមាន
  15. ១៥.ឯកសារផ្សេងៗទៀត ប្រសិនបើមាន
ឥណទានក្រុមហ៊ុន
  1. ១.លក្ខន្តិកៈចុះបញ្ជីរបស់ក្រុមហ៊ុន
  2. ២.វិញ្ញាបនបត្ររបស់ក្រុមហ៊ុន អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណបា៉តង់(សំរាប់ឆ្នាំដែលពាក់ព័ន្ធ)
  3. ៣.លិខិតបញ្ជាក់ភាពជាតំណាងរបស់ក្រុមហ៊ុន (ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន)(ច្បាប់ចំលង ប័ណ្ណសំគាល់ខ្លួន ឬ លិខិតឆ្លងដែន) ។ល។
  4. ៤.លិខិតសំគាល់អត្តសញ្ញាណអ្នកស្នើសុំ(ប័ណ្ណ សំគាល់ខ្លួនច្បាប់ចំលង លិខិតឆ្លងដែន ។ល។
  5. ៥.របាយការណ៍ហិរញ្ញវត្ថុសំរាប់៣ឆ្នាំចុងក្រោយ។
  6. ៦.ស្ថានភាពអាជីវកម្មបច្ចុប្បន្ន និងផែនការអាជីវកម្ម។
  7. ៧.លិខិតបញ្ជាក់ពីតំរូវការទុន (មានកិច្ចសន្យា ទិញលក់ជាដើម)។
  8. ៨.ឯកសារបញ្ជាក់ពីស្ថានភាពប្រាក់ចំណូល និងឯកសារចាំបាច់ដទៃទៀត
  9. ៩.គណនីឥណទាន និងកិច្ចព្រមព្រៀងខ្ចីប្រាក់ ប្រសិនបើមាន
  10. ១០.របាយការណ៍គណនេយ្យរបស់ធនាគារ(សម្រាប់ ១២ខែចុងក្រោយ)ប្រសិនបើមាន(សន្សំ & / ចរន្ត ), ប្រសិនបើមាន
  11. ១១.ច្បាប់ចម្លងនៃវត្ថុបញ្ចាំ ទ្រព្យសម្បត្តិ និងត្រូវបាន ដាក់ហ៊ីប៉ូតែ
  12. ១២.របាយការណ៍វាយតម្លៃ នៃអចលនទ្រព្យ, ប្រសិនបើមាន
  13. ១៣.បញ្ជីអចលនទ្រព្យ ភ្ជាប់ជាមួយប្លង់កម្មសិទ្ធ ឬលិខិត ផ្ទេរសិទ្ធិកាន់កាប់

ការផ្ដល់ជូនថ្មីៗ