នាព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ ឈីហ្វ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលបានខិតខំប្រឹងប្រែងសម្រេចក្នុងឆ្នាំ ២០២៤ និងការកំណត់គោលដៅជាយុទ្ធសាស្រ្តក្នុងឆ្នាំ២០២៥។ សិក្ខាសាលានេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ឈីហ្វ ហើយឆ្លៀតឱកាសនេះផងដែរ ក៏មានការបេ្ដជ្ញាចិត្តពីបុគ្គលិកក្នុងការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន។
សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ឈីហ្វ!