១. ពេជ្រសិរីរិទ្ធធីតាអមរាសុខសែនជ័យ ស្ថិតនៅក្នុង វត្តសិរីមង្គល (ហៅវត្តដំរីស) ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានថវិកា ២លានរៀល សម្លៀកបំពាក់ ៦០ឈុត (អាវយឺត ខោ) អង្ករ ៦បាវ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ និងមីម៉ាម៉ា ៦កេស
២. ដំបងជ្រៃមាសរិទ្ធធីតាសុខសែនជ័យ ស្ថិតនៅក្នុង វត្តជ្រៃមាសសាគរ (ហៅវត្តថ្មី) ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានថវិកា ២លានរៀល សម្លៀកបំពាក់ ៧០ឈុត (អាវយឺត ខោ) អង្ករ ៦បាវ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ និងមីម៉ាម៉ា ៦កេស
៣. មហាពេជ្ររិទ្ធធីតាសែនជ័យ ស្ថិតនៅក្នុង វត្តមហានិគ្រោធ (ហៅវត្តចាស់) ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលបានថវិកា ២លានរៀល សម្លៀកបំពាក់ ៧០ឈុត (អាវយឺត ខោ) អង្ករ ៦បាវ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ និងមីម៉ាម៉ា ៦កេស។
ធនាគារ ឈីហ្វ ជឿជាក់ថា សកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) នេះ ជាការចូលរួមចំណែក ព្រមទាំងជាផ្នែកមួយនៃការលើកស្ទួយ វប្បធម៌ និងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ។