Bakong

ធនាគារ ឈីហ្វ បានក្លាយជាសមាជិកនៃប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តបាគងដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។

អតិថិជនធនាគារ ឈីហ្វ នឹងទទួលបាន​ កាន់តែងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ជាមួយប្រព័ន្ធឌីជីថលបាគងដ៏ទំនើប ដោយគ្រាន់តែចុះឈ្មោះបង្កើតគណនី ក្នុងកម្មវិធីបាគង រួចជ្រើសរើសធនាគារ ឈីហ្វ (Chief Bank) ក្នុងទូរស័ព្ទដៃ ភ្លាមនោះអតិថិជន អាចធ្វើការផ្ទេរប្រាក់ និង ទទួលប្រាក់រវាង ធនាគារ ឈីហ្វ និង ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ជាច្រើនដែលជាសមាជិកប្រព័ន្ធឌីជីថលបាគង!

របៀបប្រតិបត្តិការ

ប្រព័ន្ធឌីជីថលបាគង ជាប្រព័ន្ធ ប្រតិបត្តិការ 24 ម៉ោងក្នុងមួយថ្ងៃ។

រូបិយប័ណ្ណប្រតិបត្តិការ

រូបិយប័ណ្ណដែលមានសិទ្ធិធ្វើប្រតិបត្តិការបាគងគឺប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក

អតិថិជនដែលមានសិទ្ធិទទួល / ការស្គាល់អតិថិជន (KYC)

លក្ខខណ្ឌនេះគឺចំពោះតែ ការស្គាល់អតិថិជន (KYC) ក្នុងអំឡុងពេលអតិថិជនចុះឈ្មោះក្នុងកម្មវិធីបាគង (Bakong App) ដោយជ្រើសរើសធនាគារឈីហ្វ។ ការចុះឈ្មោះ ក្នុងប្រព័ន្ធបាគង មានពីរប្រភេទគឺ ជាប្រភេទអតិថិជនដែលប្រើប្រាស់មានកំរិត និង អតិថិជនប្រើប្រាស់ពេញលេញ។

KYC
អតិថិជនដែលប្រើប្រាស់មានកំរិត ការចុះឈ្មោះអតិថិជនថ្មីគ្រប់ប្រភេទជាមួយកាបូបអេឡិចត្រូនិកបាគង ក្រោមកាបូបលុយរបស់ធនាគាឈីហ្វ​។ ត្រូវបញ្ចូលព័ត៌មានទាំងអស់នៅក្នុងកម្មវិធីបាគង (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ អត្តសញ្ញាណប័ណ្ណ អាស័យដ្ឋាន លេខទូរស័ព្ទ រូបថតផ្ទាល់ខ្លួន ហើយថតបញ្ចូលអត្តសញ្ញាណប័ណ្ណ) និងលេខកូដ PIN ។ "
ក្លាយទៅជាអតិថិជនប្រើប្រាស់ ពេញលេញ a. អតិថិជនដែលមិនមានគណនីធនាគារឈីហ្វ

អតិថិជនដែលមិនមានគណនីធនាគា ឈីហ្វ អាចក្លាយទៅជាអតិថិជនប្រើប្រាស់ពេញលេញ អតិថិជនត្រូវអនុវត្តតាមលក្ខណៈវិនិច្ឆ័យខាងក្រោម

  • អតិថិជនត្រូវនាំយកឯកសារកំណត់អត្តសញ្ញាណដែលបានបញ្ចូល និងឯកសារគាំទ្រផ្សេងៗទៀតដើម្បីអនុលោមតាមឯកសារបញ្ជីរាយនាម KYC នៅសាខាធនាគារណាមួយ។
  • ការក្លាយទៅជាអតិថិជនប្រើប្រាស់ពេញលេញ ត្រូវបានអនុម័ត នៅពេលដែល ព័ត៌មាននៅក្នុងប្រព័ន្ធបាគង និងឯកសារដែលត្រូវបានផ្តល់ឱ្យ ដូចគ្នា។

b. អតិថិជនរបស់ធនាគារ ឈីហ្វ

អតិថិជនរបស់ធនាគារ ឈីហ្វ ក្លាយទៅជាអតិថិជនប្រើប្រាស់ពេញលេញ, អតិថិជន នឹងធ្វើតាមលក្ខណៈវិនិច្ឆ័យខាងក្រោម:

  • មកកាន់ការិយាល័យធនាគារ នៅពេលដែល ព័ត៌មាននិងឯកសារនៅក្នុងកម្មវិធីបាគង និង CBS មិនត្រូវគ្នា។
  • ផ្ទៀងផ្ទាត់ជាមួយអតិថិជន លេខទូរស័ព្ទ រូបថត ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន ដោយអ្នកគ្រប់គ្រងប្រព័ន្ធ ជាមួយ CBS វានឹងត្រូវបានយល់ព្រម ប្រសិនបើព័ត៌មានទាំងនោះដូចគ្នា។
កំរិតនៃប្រតិបត្តិការ
  • អតិថិជនថ្មី៖ អតិបរមា ២.០០០.០០០ រៀល និង ៥០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬក្នុងមួយថ្ងៃ (កម្មវិធីបាគង)។
  • អតិថិជនដែលប្រើប្រាស់មានកំរិត៖ អតិបរមា ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬក្នុងមួយថ្ងៃ (កម្មវិធីបាគង)។
  • អតិថិជនប្រើប្រាស់ពេញលេញ៖ អតិបរមា ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬក្នុងមួយថ្ងៃ (កម្មវិធីបាគង)។
  • ដាក់ប្រាក់ពីកាបូបបាគង ទៅ គណនីធនាគារឈីហ្វ៖ អតិបរមា ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
  • ការបញ្ចូលទឹកប្រាក់ក្នុងបញ្ជរ (OTC)៖ អតិបរមា ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
  • ការដកប្រាក់តាមបញ្ជរ (OTC)៖ អតិបរមា ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
  • ការផ្ទេរប្រាក់តាមបញ្ជរ (OTC)៖ អតិបរមា ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
តម្រូវការទូទៅ
រូបិយប័ណ្ណបាគង
រៀលរៀល ដុល្លារអាមេរិក
បាកងអាចរកបាន
កម្មវិធី សម្រាប់កុំព្យូទ័រ កម្មវិធីទូរស័ព្ទ
សេវាកម្ម បាគង
ទូទាត់ / ផ្ទេរប្រាក់តាមរយៈកាបូបបាគង ដាក់ប្រាក់ / ដកប្រាក់តាមរយៈកាបូបលុយបាគង​ និង កម្មវិធី សម្រាប់កុំព្យូទ័រ
ដាក់ប្រាក់ / ដកប្រាក់តាមរយៈកាបូបលុយបាគង

ដែនកំណត់នៃប្រតិបត្តិការនិងថ្លៃសេវា

ដាក់ប្រាក់
ដែនកំណត់ប្រតិបត្តិការតែមួយ ថ្លៃសេវាអនុវត្ត
≤ KHR200,000 or USD50 Free of Charge
≤ KHR2,000,000 or USD500 KHR2,000 or USD0.50
≤ KHR6,000,000 or USD1,500 KHR4,000 or USD1.00
≤ KHR10,000,000 or USD2,500 KHR6,000 or USD1.50
សាច់ប្រាក់ចូល
ដែនកំណត់ប្រតិបត្តិការតែមួយ ថ្លៃសេវាអនុវត្ត
≤ KHR2,000,000 or USD500 KHR2,000 or USD0.50
≤ KHR6,000,000 or USD1,500 KHR4,000 or USD1.00
≤ KHR10,000,000 or USD2,500 KHR6,000 or USD1.50
សាច់ប្រាក់ញ
ដែនកំណត់ប្រតិបត្តិការតែមួយ ថ្លៃសេវាអនុវត្ត
≤ KHR2,000,000 or USD500 KHR2,000 or USD0.50
≤ KHR6,000,000 or USD1,500 KHR4,000 or USD1.00
≤ KHR10,000,000 or USD2,500 KHR6,000 or USD1.50

ការផ្ដល់ជូនថ្មីៗ