ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំរុញកំណើនអាជីវកម្មនៅកម្ពុជា!
ភ្នំពេញ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ធនាគារ ឈីហ្វ និង សាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទាន ដែលត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC និងមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ សម្រាប់ធនាគារឈីហ្វ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។
ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារ ឈីហ្វ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និង បុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។