News
2026-03-11
CHIEF BANK Recognized with the 2025 APAC Cambodia Technology Excellence Award for Mobile Banking

ភ្នំពេញ, ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ ឈីហ្វ មានមោទនភាព ក្នុងការទទួលបានពានរង្វាន់ប្រចាំឆ្នាំ APAC ២០២៥ «ឯកទេសបច្ចេកវិទ្យានៅកម្ពុជា សម្រាប់កម្មវិធីធនាគារតាមទូរស័ព្ទដៃ»  ពីវេទិកា SmartVista របស់ស្ថាប័នបច្ចេកវិទ្យា ប៊ីភីស៊ី (BPC) ដែលមានវត្តមានចូលរួមអញ្ជើញទទួលដោយ លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយក នៃធនាគារ។

សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍ បន្តផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃ ប្រកបដោយសុវត្ថិភាព រហ័ស និងកាន់តែងាយស្រួល ជូនដល់អតិថិជន។

ធនាគារ ឈីហ្វ បន្តប្តេជ្ញាវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ  ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទូទាត់ប្រាក់ឌីជីថល ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

photo-128119 photo-128120 photo-128121
photo-128119 photo-128120 photo-128121