2025-05-12
ធនាគារ ឈីហ្វ សូមសម្តែងនូវក្តីសោមនស្សរីករាយ​ដែលបានចូលរួមចំណែកជាថវិកាដល់កាកបាទក្រហមកម្ពុជា

ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ" នេះ ធនាគារ ឈីហ្វ សូមសម្តែងនូវក្តីសោមនស្សរីករាយ​ដែលបានចូលរួមចំណែកជាថវិកាដល់កាកបាទក្រហមកម្ពុជាដែលបានបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយគ្រប់ប្រភេទ ព្រមទាំងជ្រោមជ្រែងការងារមនុស្សធម៌គ្រប់ទម្រង់។

ធនាគារ ឈីហ្វ ប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ និងចូលរួមចំណែកឱ្យមានភាពសកម្មបន្ថែមទៀត​នូវការងារមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាក​ ប្រកបដោយប្រសិទ្ធភាព។

យើងខ្ញុំ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា ទទួលបាននូវសេចក្ដីសុខ សុខភាពល្អបរិបូណ៌ និងទទួលជោគជ័យគ្រប់ភារកិច្ច។

photo-1561483 photo-1561484 photo-1561485 photo-1561486 photo-1561487
photo-1561483 photo-1561484 photo-1561485 photo-1561486 photo-1561487

ការផ្ដល់ជូនថ្មីៗ