2026-06-16
ធនាគារ ឈីហ្វ បានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធី “រត់ ដើម្បីកុមារ ដើម្បីអនាគតយើង”

កម្មវិធីរត់ដើម្បីមនុស្សធម៌ “ដើម្បីកុមារ ដើម្បីអនាគតយើង” បានបញ្ចប់ និងប្រមូលបានថវិកាចំនួន ១០៦លានរៀល ដើម្បីជូន មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation។ ភ្នំពេញ, ថ្ងៃទី ៣១ ឧសភា ២០២៦, ធនាគារ ឈីហ្វ បានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធី “រត់ ដើម្បីកុមារ ដើម្បីអនាគតយើង” ដែលរៀបចំសហការដោយក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មាន ASEAN Top។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង តំណាងក្រុមហ៊ុន បុគ្គលិក សហគ្រាស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ១៧០០នាក់ មាន ១១សញ្ជាតិ ដែលព្រឹត្តិការនេះបាន ប្រារព្ធឡើងនៅបរិវេណសួនអេកូផាក (Eco Park) ក្នុងបុរី ប៉េង ហួត បឹងស្នោ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរទិវាកុមារអន្តរជាតិ និងប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងអនាគតរបស់កុមារ នៅកម្ពុជា។ ធនាគារ ឈីហ្វ បានប្តេជ្ញាចិត្តបន្តសហការជាមួយដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រ និងជំរុញសុខុមាលភាពសង្គម តាមរយៈសកម្មភាពបរិច្ចាគ និងការចូលរួមដោយសប្បុរសធម៌ ដើម្បីសង្គមជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនរួមគ្នា។ ជាមួយគ្នា ជាមួយធនាគារ ឈីហ្វ ដើម្បីស្នាមញញឹមកុមារ! អបអរសាទរ ទិវាកុមារអន្តរជាតិ

photo-1571488 photo-1571489 photo-1571490 photo-1571491 photo-1571492 photo-1571493 photo-1571494
photo-1571488 photo-1571489 photo-1571490 photo-1571491 photo-1571492 photo-1571493 photo-1571494