គោលនយោបាយ និង និតិវិធី


សេចក្តីជូនដំណឹង

ប្រសិនបើអ្នកចូលទៅកាន់គេហទំព័រ និងផ្នែកដទៃៗទៀតនៃគេហទំព័ររបស់ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី មានន័យថាបុគ្គលនោះយល់ព្រមទទួលយកលក្ខខណ្ឌដែលបានកំណត់ដូចមានចែងខាងក្រោមនេះ ហើយប្រសិនបើធនាគារ ធ្វើការប្លាស់ប្តូរនូវលក្ខខណ្ឌ ឬនិតិវិធីមួយចំនួន មានន័យថាអ្នកនឹងទទួលនូវការផ្លាស់ប្តូរនោះដោយគ្មានលក្ខខណ្ឌ។

លក្ខខណ្ឌទូទៅ

រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ មិនសម្រាប់ប្រើប្រាស់ដោយបុគ្គលដែលមានទីលំនៅស្ថិតនៅក្នុង ឬក៍បុគ្គលដែលមានទីលំនៅក្រៅ យុត្តាធិការដែលបានដាក់កម្រិតនូវការចែកចាយព័ត៌មាន ដោយ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ឡើយ។ បុគ្គលដែលចូលទៅកាន់គេហទំព័រទំាងនេះ តម្រូវឱ្យកត់សម្គាល់លើការ រឹតបន្តឹង ចំពោះយុត្តាធិការ ឬទីលំនៅរបស់ពួកគេដែលកំពុងរស់នៅ។

រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ មិនត្រូវបានចាត់ទុកថា ជាការ ផ្តល់ជូនឬការបញ្ចុះបញ្ចូល ដើម្បីឲ្យមានការវិនិយោគ ឬការលក់នូវផលិតផលដែរប្រហាក់ប្រហែល ឬដើម្បីដាក់ប្រាក់បញ្ញើក្នុងដែនសមត្ថកិច្ចណាមួយ ទៅអោយបុគ្គលណាម្នាក់ ដែលសកម្មភាពទាំងនោះត្រូវបានចាត់ទុកថាជាការខុសច្បាប់។

រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះមិនមានបំណងដើម្បីផ្តល់នូវ ដំបូន្មានដែលមានលក្ខណះជាជំនាញវិជ្ជាជីវៈ និងមិនត្រូវពឹងផ្អែកទាំងសុ្រងទៅលើព័ត៌មានទាំងនោះឡើយ។ ជាទូទៅបុគ្គលដែលប្រើប្រាស់គេហទំព័រនេះ ត្រូវទទួលយកនូវដំបូន្មាន វិជ្ជាជីវៈឯករាជ្យ និងសមរម្យ ប្រសិនបើចាំបាច់។

រាល់ព័ត៌មាន ផលិតផល ឬសេវាកម្ម ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ អាចត្រូវបានដកចេញ ឬកែប្រែគ្រប់ពេល ដោយមានឬគ្មានការជូនដំណឹងឮទុកជាមុន ដែលជាឯកសិទ្ធិរបស់ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី។ ចំពោះអតិថិជនដែរទទួលយកនូវព័ត៌មាន សេវាកម្ម ឬផលិតផលពិសេសណាមួយ អាចត្រូវចាត់ទុកថាជាសំរេចចិត្តចុងក្រោយនិងដាច់ខាតរបស់ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី។

វាគឺជាការទទួលខុសត្រូវរបស់បុគ្គលនោះទាំងស្រុង ដើម្បីបង្ការ ការពារ និងធានាថាគ្មានមេរោគកុំព្យូ ទ័រ ដែលអាចជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ និង គេហទំព័ររបស់យើង។

ហានិភ័យក្នុងការបង្ហាញព័ត៌មាន

ខណៈពេលដែល រាល់ព័ត៌មានត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់និងបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ ពត៌មានទាំងនោះត្រូវបានផ្តល់ដល់បុគ្គលណាមួយត្រឹមតែជា "ព័ត៌មានមូលដ្ឋាន" និងដោយគ្មានការធានា ឬតំណាងឲ្យលក្ខខណ្ឌណាមួយឡើយ ទោះបីដោយត្រង់ឬប្រយោល ជាពិសេសគ្មានការធានា ឬតាមរយ:ការតំណាងណាមួយទាក់ទងទៅនឹងការរំលោភបំពានលើសុវត្ថភាព ភាពត្រឹមត្រូវ សំរាប់លក្ខខណ្ឌជាក់លាក់ណាមួយ ឬការការពារពីមេរោគនានារបស់កុំព្យូទ័រដោយអតិថិជនមានដូចជាមេរោគ Trojan horses, ពពួកមេរោគជាប្រភេទ Worm, ការបែកផ្ទុះរបស់កម្មវិធី ឬសកម្មភាពស្រដៀងគ្នានេះត្រូវបានចោទប្រកាន់ទាក់ទងនឹងរាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ។

ព្រំដែននៃការទទួលខុសត្រូវ

រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនេះនិងមាតិការបស់វា ត្រូវបានផ្តល់សម្រាប់គោលបំណងត្រឹមជា ព័ត៌មានប៉ុណ្ណោះនិងមិនបង្កើតបានជាប្រតិបត្តិការណាមួយ ជាការឃោសនាឬជាការផ្តល់ជូន ការអញ្ជើញឬការផ្តល់ជូនណាមួយ និងមិនមែនជាការវិនិយោគពាក់ព័ន្ធនឹងហានិភ័យណាមួយឡើយ។ វិនិយោគិន គួរធ្វើការកត់សំគាល់ថា តម្លៃនៃការវិនិយោគអាចនឹងធ្លាក់ចុះ ឬក៏កើន ឡើង និងរាល់ការប្រតិបត្តិការកន្លងមក ក៏ប្រហែលជា មិនពាក់ព័ន្ធទៅនឹងការវិនិយោគនាពេល អនាគតផងដែរ។ ការស្វែងរកដំបូន្មានពីអ្នកដែលមានជំនាញវិជ្ជាជីវៈនិងមានឯករាជ្យភាព ដែលគួរតែត្រូវបានស្វែងរកជាមុន ដើម្បីធ្វើ ការសម្រេចចិត្តវិនិយោគ។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូមបញ្ជាក់អះអាងនិងមិនទទួលខុសត្រូវតាមផ្លូវច្បាប់ពាក់ព័ន្ធនឹង ពាក្យបណ្តឹងចំពោះការបាត់បង់ណាមួយទោះបីដោយ (ផ្ទាល់ឬមិនផ្ទាល់)ក្តី ដែលកើតឡើងពីការប្រើប្រាស់ព័ត៌មានផ្តល់ជូននៅលើគេហទំព័រនេះ។

ការការពារលើកម្មសិទ្ធិបញ្ញា

ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី និងភាគីដទៃទៀតដែរជាម្ចាស់ស្លាកសញ្ញាពាណិជ្ជ និងរូបសញ្ញាដែរបង្ហាញលើគេហទំព័រនេះ អ្នកប្រើប្រាស់ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ស្លាកសញ្ញាទាំងនេះដោយគ្មានការសុំអនុញ្ញាតជាមុនពី ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ឬ ភាគីផ្សេងទៀតដែលពាក់ព័ន្ធដទៃទៀត។

ព័ត៌មាន នៅលើគេហទំព័រនេះមិនអាចត្រូវបានបោះផ្សាយឡើងវិញ ចែកចាយ ឬការចុះផ្សាយនៅ ក្នុង គោលបំណងណាមួយ ដោយគ្មានការយល់ព្រមជាមុនជាលាយលក្ខណ៍អក្សរពីធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងករណីដែលបុគ្គលណាមួយបានទាញយកព័ត៌មានណាមួយឬកម្មវិធីណាមួយពីគេហទំព័រនេះ លោកអ្នកត្រូវទទួលយល់ព្រមថា លោកអ្នកនឹង មិនធ្វើការថតចម្លងបន្ត ឬទាញយកចេញ ឬបិទបាំងការរក្សាសិទ្ធិណាមួយ ឬសេចក្តីជូនដំណឹងផ្សេងៗទៀត ឬពត័មានសំខាន់ៗដទៃទៀត ដែលមាននៅក្នុងគេហទំព័រនេះ។

គេហទំព័រភ្ជាប់

ការប្រើប្រាស់គេហទំព័រដើម្បីភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត គឺជាហានិភ័យដោយផ្ទាល់របស់អ្នកប្រើប្រាស់។ មាតិកា ភាពត្រឹមត្រូវ ការសម្តែងមតិនានា និងគេហទំព័រដែលបានភ្ជាប់ដទៃៗទៀតដែលបានផ្ដល់នៅក្នុងគេហទំព័រទាំងនេះនឹងមិនត្រូវបាន ធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ត្រួតពិនិត្យឬអនុម័តយល់ព្រមដោយធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ធនាគារសូមប្រកាសមិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ មាតិការនៅក្នុងគេហទំព័រ ការផ្តល់ជូន ឬការលុបចោលនូវពត៌មានណាមួយដែលបានបញ្ចូលទៅក្នុងគេហទំព័រ ។ បុគ្គលដែរប្រើប្រាស់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការស្នើរឡើងនូវប្រតិបត្តិការ និងការអង្កេតឲ្យបានម៉ត់ច៉ត់ទាំងអស់ជាមុនសិន មុននឹងសំរេចចិត្ត បន្តប្រតិបត្តិការ លើបណ្តាញ ឬនៅក្រៅបណ្ដាញប្រតិបត្តិការណាមួយ ជាមួយនឹងតតិយជន។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូមបញ្ជាក់ថារាល់ប្រតិបត្តិការនានាដែលធ្វើឡើងដោយបុគ្គលណាមួយតាមរយៈ ឬជាមួយនឹងគេហទំព័រនេះ ត្រូវចាត់ទុកជាហានិភ័យរបស់បុគ្គលនោះផ្ទាល់ខ្លួន។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី មិនធានាចំពោះព័ត៌មានដែលបុគ្គលណាមួយបានបញ្ជូនបន្ត ឬត្រូវបានស្នើឱ្យផ្តល់បន្តទៅកាន់តតិយជនណាមួយឡើយ។ ដោយការយល់ព្រមនិង ការទទួលយកលក្ខខណ្ឌនានា បុគ្គលទាំងនោះត្រូវបានចាត់ទុកថា បានបដិសេធរាល់ពាក្យបណ្តឹងទាំងអស់របស់ខ្លួន ប្រឆាំងតបនឹងធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ប្រសិនបើមានការបាត់បង់ ឬការខូចខាតណាមួយ បុគ្គលទាំងនោះអាចទទួលរង ដូចដែរលទ្ធផលដែលពួកគេបាន ប្រព្រឹត្ត ឬជាការធ្វើអន្តរការី ជាមួយគេហទំព័រផ្សេងទៀត តាមរយៈគេហទំព័រនេះ និងគេហទំព័រចែកបន្តផ្សេងទៀត(hyperlinks)របស់ខ្លួន។

អាជ្ញាប័ណ្ណកម្មវិធីសម្រាប់បញ្ចូលកុំព្យូទ័រ

ដើម្បីបញ្ជាក់ពី វិសាលភាពនៃការប្រើប្រាស់ រាល់កម្មវិធី(កុំព្យួទ័រ) ដែលបានដាក់ឲ្យដំណើរការឬ បានផ្តល់ ទៅឱ្យបុគ្គលដែរប្រើប្រាស់នៅលើគេហទំព័រនេះធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី នឹងផ្តល់ជូននូវសិទ្ធិប្រើប្រាស់កម្មវិធីទំាងនេះនូវសិទ្ធិ មិនផ្តាច់មុខ សិទ្ធិមិនអាចផ្ទេរ និងមានកម្រិត សម្រាប់តែការរប្រើប្រាស់ផ្ទាល់ខ្លួន និងមិនមែនសម្រាប់គោលបំណងពាណិជ្ជកម្មឡើយ។ ធនាគារនិងមិនផ្តល់សិទ្ធិផ្សេងទៀត សម្រាប់ប្រើប្រាស់នូវកម្មវិធីទាំងនេះ រួមមានទាំងសិទ្ធិលើ កម្មសិទ្ធិបញ្ញាក្នុងកម្មវិធីដែលត្រូវបានចាត់ទុកថាជាកម្មសិទ្ធិរបស់ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ឬ អ្នកផ្តល់អាជ្ញាប័ណ្ណ ឬ ម្ចាស់កម្មសិទ្ធិនៃកម្មវិធីនេះដែលមានការពាក់ព័ន្ធ លើកលែងតែមានការអនុញ្ញាតដោយច្បាប់ បុគ្គលដែរមិនមានសិទ្ធិធ្វើការផ្លាស់ប្តូរបច្ចេកទេសលើវិស្វកម្ម ការចងក្រង ការកែប្រែ ពាក់ព័ន្ធជាមួយនឹងកម្មវិធីទាំងនោះ។

ពត៌មាន

គេហទំព័រ នេះអាចមានផ្ទុកនូវព័ត៌មាន សម្រង់ឯកសារ តារាងស្ថិតិ អត្រាប្តូរប្រាក់ ព័ត៌មាន ការស្រាវជ្រាវ ការវិភាគ និងព័ត៌មានផ្សេងទៀត ("ព័ត៌មាន") និងព័ត៌មាន ឬផ្នែកណាមួយ ត្រូវបានផ្ដល់ដោយតតិយជនណាមួយ។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូមរក្សាសិទ្ធិមិនធ្វើជា អ្នកតំណាងឱ្យ ការធានាឬបញ្ជាក់លើភាពត្រឹមត្រូវ ភាពអាចជឿជាក់បាន លក្ខណះគ្រប់គ្រាន់ ភាពពេញលេញ ភាពទាន់ពេលវេលានៃការផ្តល់ព័ត៌មានទំាងនោះឡើយ។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី មិនទទួលយកការទទួលខុសត្រូវណាមួយ (ទោះបីកំហុសនៅក្រៅឬខាងក្នុងកិច្ចសន្យា ឬការខូចខាតផ្សេងទៀត) ចំពោះការបាត់បង់ឬការខូចខាតណាមួយដែលកើតឡើងពីភាពមិនត្រឹមត្រូវឬ ការលុបចោលនូវរាល់ពត៌មានទាំងនោះ ។

សារជាអក្សរ

អតិថិជន អាចប្រាប់លេខទូរស័ព្ទដៃរបស់ខ្លួនមកកាន់ធនាគារ ដើម្បីទទួលបានសារជាអក្សរដែលធនាគារអាចផ្ញើរជូន ធនាគារយើងនឹងផ្ញើរជូននូវសារសម្រាប់តែលេខទូរស័ព្ទចល័តដែលបានចុះបញ្ជី អតិថិជនគួរផ្តល់នូវប្រភេទលេខទូរស័ព្ទដៃ ណាមួយដែលអាចទទួលបានសារជាអក្សរបាន ។

 1. ប្រសិនបើក្នុងករណី ដែលសារជាអក្សរណាមួយ ត្រូវបានផ្ញើដោយធនាគារយើង និងតម្រូវឱ្យអ្នកផ្ដល់ពត៌មានអំពីគណនីឬពាក្យសម្ងាត់របស់អ្នក អ្នកមិនត្រូវធ្វើការ តបទៅនឹងសារប្រភេទនេះជាដាច់ខាត ព្រោះយើងនឹងមិនធ្វើ សំណើរបែបនេះឡើយ។
 2. ្រសិនបើក្នុងករណី ដែលសារជាអក្សរណាមួយ ត្រូវបានផ្ញើដោយធនាគារយើង មិនអាចអានបាន សូមអ្នកផ្តល់ដំណឹងដល់ធនាគារយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 3. យើងនឹងផ្ញើសារដល់អតិថិជនតែម្តងប៉ុណ្ណោះ ប្រសិនបើអតិថិជនបានលុបសារនោះចោល ធនាគារយើងនឹងមិនផ្ញើរ ជូនម្តងទៀតឡើយ។
 4. វាមិនមែនជាកាតព្វកិច្ចឡើយ ដែលអតិថិជនត្រូវតែធ្វើការឆ្លើយតបទៅសារដែលយើងបានផ្ញើ។
 5. គ្រប់ពេលទាំងអស់ សារជាអក្សរដែលបានផ្ញើដោយធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺសម្រាប់គោលបំណងនៃការសម្របសម្រួលលើទំនាក់ទំនងប៉ុណ្ណោះអតិថិជន មិនអាចយកសារទាំងនោះធ្វើជាភស្តុតាងដើម្បីធ្វើការតវ៉ាខាងផ្លូវច្បាប់ណាមួយប្រឆាំងនឹងធនាគារឡើយ។
សារអេឡិចត្រូនិក (E-mail)

អតិថិជនត្រូវតែ ទទួលខុសត្រូវចំពោះ សារអេឡិចត្រូនិច(អ៊ីមែល)របស់ខ្លួនដែលអាចទទួលយកសារអេឡិចត្រូនិកដែលផ្ញើរមក។

 1. អតិថិជនគួរតែ មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ លើ ការគ្មានសិទ្ធិឬការបន្លំណាមួយដើម្បីប្រើប្រាស់នូវសារអេឡិចត្រូនិច(អ៊ីមែល)របស់ខ្លួន ឬធានាថាគ្មានបុគ្គលណាម្នាក់ ដោយពុំមានសិទ្ធិអនុញ្ញាត ឬប្រើមធ្យោបាយក្លែងបន្លំ ចូលទៅអានសារអេឡិចត្រូនិច(អ៊ីមែល)របស់អ្នក។
 2. សារអេឡិចត្រូនិច(អ៊ីមែល) ដែលធនាគារយើងបានផ្ញើរជូនត្រូវបានចាត់ទុកថាគ្មានការដាក់របាំងការពារ(encrypted)ឬកាការពារណាមួយ ហើយសារនោះ អាចត្រូវបានបំផ្លាញដោយតតិយជនណាមួយ។ អតិថិជនត្រូវទទួលខុសត្រូវ ចំពោះពាក្យសម្ងាត់ និងព័ត៌មានទាំងឡាយឬទិន្នន័យណាមួយផ្សេងទៀត ដែលត្រូវបានរក្សាជា ការសម្ងាត់។
 3. ប្រសិនបើក្នុងករណី ដែលសារអេឡិចត្រូនិច(អ៊ីមែល)ណាមួយ ត្រូវបានផ្ញើដោយធនាគារយើង និងតម្រូវឱ្យអ្នកផ្ដល់ពត៌មានអំពីគណនីឬពាក្យសម្ងាត់របស់អ្នក អ្នកមិនត្រូវធ្វើការ តបទៅនឹងសារប្រភេទនេះជាដាច់ខាត ព្រោះយើងនឹងមិនធ្វើសំណើរបែបនេះឡើយ។
 4. ប្រសិនបើក្នុងករណី ដែលសារអេឡិចត្រូនិច(អ៊ីមែល) មួយ ត្រូវបានផ្ញើដោយធនាគារយើង មិនអាចអានបាន អ្នកគួរតែផ្តល់ដំណឹងដល់ធនាគារយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 5. យើងនឹងផ្ញើសារដល់អតិថិជនតែម្តងប៉ុណ្ណោះ ប្រសិនបើអតិថិជនបានលុបសារនោះចោល ធនាគារយើងនឹងមិនផ្ញើរ ជូនវាម្តងទៀតឡើយ។
 6. វាមិនមែនជាកាតព្វកិច្ចឡើយ ដែលអតិថិជនត្រូវតែធ្វើការឆ្លើយតបទៅសារដែលយើងបានផ្ញើ។
 7. គ្រប់ពេលទាំងអស់ សារអេឡិចត្រូនិច(អ៊ីមែល) ដែលបានផ្ញើដោយធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺសម្រាប់គោលបំណងនៃការសម្របសម្រួលលើទំនាក់ទំនងប៉ុណ្ណោះ អតិថិជនមិនអាចយកសារទាំងនោះធ្វើជាភស្តុតាងដើម្បីធ្វើការតវ៉ាខាងផ្លូវច្បាប់ណាមួយប្រឆាំងនឹងធនាគារឡើយ។
សំណង

អតិថិជន ធ្វើការយល់ព្រម ដើម្បីធានាសង និងមិនបង្កដល់ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី និយោជិត ភ្នាក់ងារ មន្រ្តី នាយក អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ របស់ធនាគារ លើហានិភ័យនានាបណ្តាលមកពី បំណុល ការខូចខាត ការទាមទារ បណ្តឹង ការចំណាយនានា និងការចំណាយផ្សេងៗ (រួមបញ្ចូលទាំងថ្លៃសេវាផ្នែកច្បាប់ ) ដែលបណ្តាលមកពីឬកើតឡើយដោយ:

ការរំលោភ ឬការមិនគោរពនូវរាល់ លក្ខខណ្ឌ ឬ បទបញ្ញត្តិ ណាមួយ ដោយអតិថិជនផ្ទាល់ឬ បុគ្គលណាមួយ ឬនីតិបុគ្គលណាមួយ ដែលបុគ្គលនោះ ឬនីតិបុគ្គលនោះ អាចចូលទៅធ្វើប្រតិបត្តិការ ឬប្រើគេហទំព័ររបស់លោកអ្នក ដោយប្រើឈ្មោះអ្នកប្រើនិង/ឬពាក្យសម្ងាត់របស់អ្នក ឬ

ដោយអតិថិជនចូលទៅធ្វើប្រតិបត្តិការផ្ទាល់ ឬ បុគ្គលណាមួយ ឬនីតិបុគ្គលណាមួយ ដែលបុគ្គលនោះ ឬនីតិបុគ្គលនោះ អាចចូលទៅធ្វើប្រតិបត្តិការ ឬប្រើគេហទំព័ររបស់អ្នក ដោយប្រើឈ្មោះអ្នក និង/ឬពាក្យ សម្ងាត់របស់អ្នក។

ច្បាប់គ្រប់គ្រង

សេចក្តីប្រកាសចំពោះប្រការមិនទទួលខុសត្រូវនេះ គឺ ត្រូវបានគ្រប់គ្រង និង បកស្រាយដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អតិថិជនដែលប្រើប្រាស់គេហទំព័រនេះនិងទំព័រដទៃទៀតរបស់ គេហទំព័រធនាគារត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់និងបទប្បញ្ញត្តិ សំរាប់ទីតាំងដែលខ្លួនបានប្រើប្រាស់។

ការកែប្រែ

ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូម រក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ កែប្រែបន្ថែម ឬជំនួស មួយផ្នែកឬទាំងស្រុង នៃសេចក្តីប្រកាសចំពោះប្រការមិនទទួលខុសត្រូវនេះ បាននៅគ្រប់ពេលវេលា និងជាឆន្ទានុសិទ្ធិរបស់ធនាគារផ្ទាល់ អតិថិជនត្រូវធ្វើការតាមដានលើគេហទំព័រនេះជារៀងរាល់ពេល ដែលបទប្បញ្ញត្តិនានាត្រូវបានធ្វើបច្ចុប្បន្នកម្មដោយធនាគារយើង។ ការកែប្រែនៃបទប្បញ្ញត្តិទាំងនោះ នឹងត្រូវចូលជាធរមានភ្លាមបន្ទាប់ពីការជូនដំណឹង។ អតិថិជនត្រូវបានចាត់ទុកថា ទទួលយល់ព្រមលើការកែប្រែទាំងនោះ និង / ឬ លើរាល់ការធ្វើវិសោធនកម្មទាំងនោះ សម្រាប់ បន្តធ្វើការប្រើប្រាស់ គេហទំព័របន្ទាប់ពីមានសេចក្តីជូនដំណឹងលើការកែប្រែទាំងនោះ។

ព័ត៌មាននៅលើគេហទំព័រនេះ មិនមានការដាក់កម្រិត ឬការទទួលខុសត្រូវណាមួយចំពោះការប្រើប្រាស់ឡើយ។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី រក្សាសិទ្ធិ ដោយមាន ឬគ្មានការជូនដំណឹងជាមុនដើម្បី បញ្ចប់ កែប្រែ ផ្លាស់ប្តូរ ផ្អាកឬបញ្ឈប់ នូវរូបភាពណាមួយ នៃ គេហទំព័រមូលដ្ឋានដោយផ្អែកទៅលើតម្រូវការ និង / ឬ ការសម្រេចចិត្ត ដោយការគ្រប់គ្រងរបស់ធនាគារ រួមមានទាំងមិនកំណត់នូវការ ប្រើប្រាស់ នៃ ឯកទេសភាព ពិសេសណាមួយរបស់គេហទំព័រ រូបភាពនិង ការផ្តល់នូវសេវាកម្មនានា។ អតិថិជនយល់ព្រមបំផ្លាញទិន្នន័យឬព័ត៌មានសម្ងាត់ណាមួយ ជាការទាមទារដោយធនាគារ ក្នុងករណីចាំបាច់មួយណាមួយ។