ដោយយោងលើ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយសម្រាប់ឆ្នាំ២០១៥និង២០១៦ បានបង្ហាញថា ដំណើរការរបស់ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នៅក្នុងរយៈពេលពីរឆ្នាំនេះមានលក្ខណៈល្អប្រសើរ បើទោះបីជាការប្រកួតប្រជែងកើនឡើងជាបន្តបន្ទាប់ក៏ដោយ យើងនៅតែធ្វើបានយ៉ាងល្អប្រសើរសម្រាប់អាជីវកម្មមួយនេះ។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺនៅតែឈរ ក្នុងលំដាប់ថ្នាក់ លេខ២ សម្រាប់ រយៈពេល២ឆ្នាំជាប់ៗគ្នា ក្នុងនាមជាអ្នកកាន់កាប់ចំនែកទីផ្សារក្នុងចំនោមធនាគារឯកទេសទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខណៈដែល ធនាគារអភិវឌ្ឍន ជនបទ (ជាធនាគារឯកទេស ដែលជាកម្មសិទ្ធរបស់រដ្ឋ) គឺនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ ប៉ុន្តែចំណែកទីផ្សាររបស់ធនាគារ បានធ្លាក់ចុះពី២.១% នៅក្នុងឆ្នាំ២០១៥ រហូតដល់ ១.៨% នៅក្នុងឆ្នាំ ២០១៦ (យោងតាមរបាយការប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០១៥ និង ២០១៦)។ ទន្ទឹមនឹងនេះ ចំនែកទីផ្សាររបស់យើង បានកើនឡើង ពី១.៤% នៅក្នុងឆ្នាំ២០១៥ ទៅដល់ ១.៥% នៅក្នុងឆ្នាំ២០១៦ (យោងតាមរបាយការប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០១៥ និង ២០១៦)។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានធ្វើការជាមួយអតិថិជនដែល មាន ចរិកលក្ខណៈល្អ មានកេរ្តិ៍ឈ្មោះ មានសុច្ចរិកភាពនិងការទទួលខុសត្រូវខ្ពស់ ហើយធនាគារ មិនផ្តល់ប្រាក់កម្ចីដល់អតិថិជន ណាដែលមិនមានភាពស្មោះត្រង់ ទោះបីជាអតិថិជនទាំងនោះមាននូវទ្រព្យបញ្ចាំល្អយ៉ាងណាក៏ដោយ ឬ សំណើរឥណទានសមរម្យយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះផងដែរ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ធានាថា គោលបំណង នៃការស្នើរសុំឥណទាន លក្ខខណ្ឌ និងប្រភពនៃការសងត្រលប់ គឺ ច្បាស់លាស់ និងដឹងយ៉ាងពិតប្រាកដ។ ជាលទ្ធផល ធនាគារយើងមិនមាននូវ ឥណទាន ដែលខូច រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែ ការខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់ បានបង្ហាញពី ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងមានមោទនភាពដែលមានក្រុមការងារ ប្រកបដោយការលះបង់ និងវិជ្ជាជីវខ្ពស់ ដូចអ្នកទាំងអស់គ្នា។
ផលិតផលនិងសេវា

ផលិតផលនិងសេវា
ស្វែងយល់ពីដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ធនាគារ ឈីហ្វ ជាមួយនឹងសេវាកម្ម E-banking ដ៏ទំនើប
- គណនីប្រាក់បញ្ញើមានកាលកំណត់
- គណនីប្រាក់បញ្ញើសន្សំថេរ
- គណនីបញ្ញើសំចៃ និង គណនីចរន្ត
- គណនីកុមារ
- គណនីសន្សំពិសេស
- គណនីចរន្តពិសេស
- គណនីក្រៅប្រទេស
- ឥណទានខ្នាតតូចបំផុត
- ឥណទានជំនួញខ្នាតតូច និង មធ្យម
- ឥណទានជំនួញខ្នាតធំ
- សេវាបើកប្រាក់បៀវត្ស
- បាគង- ឈីហ្វ KHQR
អំពីធនាគារ

អំពីធនាគារ
ស្វែងយល់ពីធនាគារ ឈីហ្វ ដែលជាដៃគូដ៏មានទំនុកចិត្តរបស់លោកអ្នក
ព័ត៌មាន

ព័ត៌មាន
ស្វែងរកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារ ឈីហ្វ សម្រាប់ប្រូម៉ូសិនថ្មីៗ, ព័ត៌មាន, រូបថតព្រឹត្តិការណ៍នានា និងរបាយការណ៍ប្រចាំឆ្នាំរបស់យើងខ្ញុំ
ទំនាក់ទំនង

ទំនាក់ទំនង
ភ្ជាប់ជាមួយ Chief Bank - ស្វែងរកលេខទំនាក់ទំនង និងឱកាសការងារជាមួយយើងខ្ញុំ។ ចូលរួមជាមួយយើងខ្ញុំថ្ងៃនេះ!