News
2016-07-18
លិខិតយល់ព្រមជាគោលការណ៍ដើម្បីក្លាយខ្លួនជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី

ដោយសារការប្រកាន់ខ្ជាប់នូវផែនអភិវឌ្ឍ នឹង យុទ្ធសាស្រ្តអាជីវកម្ម របស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី យើងពិតជាមានមោទនភាព ដោយផ្តល់ជូននូវដំណឹងដល់សាធារណៈជនអោយបានជ្រាបថា ធនាគារជាតិ នៃ កម្ពុជា បានអនុម័តឲ្យ ធនាគារ ឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ជាគោលការណ៍ដើម្បីប្រែក្លាយខ្លួនទៅជា ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ។ នេះបានឆ្លុះបញ្ចាំងពីការរីកចំរើនដ៏ល្អប្រសើរ និង ការពង្រីកទីផ្សារ យ៉ាង ឆាប់រហ័ស របស់ធនាគាររបស់យើង ដែលនាំមកនូវទំនុក ចិត្តពី សាធារណៈជន កាន់តែខ្លាំង និងជាមូលដ្ឋានគ្រឹះដ៏ចំបងដើម្បីភាព ជោគជ័យរបស់ធនាគារយើងនៅក្នុងទីផ្សារផងដែរ។ ក្រោយពីបានបំពេញលក្ខខណ្ឌនៅក្នុងលិខិតយល់ព្រមជាគោលការណ៍ នៅកំឡុងពេល ២ទៅ៣ខែខាងមុខនេះ យើងនឹងចាប់ផ្តើមដាក់ឲ្យប្រើបា្រស់នូវ សេវាកម្ម និង ផលិតផលដ៏ប្រណិតរបស់ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ។

ការផ្ដល់ជូនថ្មីៗ