News
2014-03-03
បានទទួល នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារ ជាតិនៃកម្ពុជា

ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានទទួល នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារ ជាតិនៃកម្ពុជា (ធ.ជ.ក) នៅក្នុងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៣ និង បានបើកសម្ភោធជាផ្លូវការដើម្បីប្រតិបត្តិការធនាគារ របស់ខ្លួនជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ដែរអនុញ្ញាតឱ្យអនុវត្តអាជីវកម្មធនាគារឯកទេសក្នុងប្រទេសកម្ពុជា។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុន Chief Holding Group ដែរមានការិយាល័យកណ្តាលនៅក្នុង ទីក្រុងហុងកុង។ Chief Holding គឺជាក្រុមហ៊ុនដែរត្រូវបានបង្កើតឡើងដែលហើយមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងដោយផ្តោតទៅលើ មូលបត្រ ធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និង ការស្រាវជ្រាវ។ ដែលមានសាខាឈ្មួញកណ្តាលជាង ២០ នៅក្នុង ទីក្រុងហុងកុង និងការិយាល័យតំណាងនៅក្នុងទីក្រុងប៉េកាំង សៀងហៃ និង ស៊េនចិន (Chenzhen), Chiefមានបណ្តាញមូលបត្រដ៏ទូលំទូលាយ និងធំជាងគេ នៅក្នុងទីក្រុងហុងកុង ជាមួយប្រវត្តិជាង៣៥ឆ្នាំ។ Chief Group គឺ ជាឈ្មួញកណ្តាលមូលបត្រផងដែរដែលទទួលបានអាជ្ញាប័ណ្ណ ពេញលេញ ដែរចេញផ្សាយដោយ គណៈកម្មការមូលបត្រ និង ផ្សារហ៊ុន នៃទីក្រុងហុងកុង។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺធនាគារឯកទេសដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញទៅដោយសក្កានុពលខ្ពស់ ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្តោតសំខាន់ទៅលើ បំពេញតម្រូវការអោយបានល្អប្រសើរដល់អតិថិជនទូទៅ។ សូមអរគុណចំពោះជោគជ័យនៃ ប្រតិបត្តិការរបស់ធនាគារឯក ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នៅក្នុងឆ្នាំ២០១៣, ដូចដែរតំរូវការសំរាប់កំណើនលើឧស្សាហកម្មធនាគារយើងបានសំរេចចិត្តពង្រីកនូវ បណ្តាញសាខារបស់យើងទៅដល់ទីតាំងដែលមាន សក្តានុពល ក្នុងគោលបំណងដើម្បីផ្តល់នូវ ភាពងាយស្រួល និងប្រសិទ្ធភាពបំផុតទៅដល់អតិថិជន របស់យើង ទន្ទឹមពេលដែរយើងបានកំពុងចាប់ផ្តើមនូវ ការប្តេជ្ញាចិត្ត ដើម្បីផ្តល់នូវគុណភាពសេវាដ៏ល្អបំផុត និង លើកដំបូងទៅដល់អតិថិជនរបស់យើង។

ការផ្ដល់ជូនថ្មីៗ