អបអរសាទរសង្រ្កាន្តបុរីប៉េង ហ៊ួត អាធីណា!
ធនាគារ ឈីហ្វតំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ បានចូលរួមការឧបត្ថម្ភដល់កម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មី បុណ្យភូមិ អាធីណា ដែលរូមមាន ឆ័ត្រ ២៥០ អាវយឺត ២៥០ ទឹកសុទ្ធ ៥០ កេះ និងទឹកប្រាក់ ២ លានរៀល (៥០០ ដុល្លារ) ដែលស្ថិតនៅក្នុងបុរីប៉េង ហួត បឹងស្នោរ គម្រោងទី២ អាធីណា។ ធនាគារ ឈីហ្វ ជឿជាក់ថា ការចូលរួមចំណែកនេះនឹងបង្កើនភាពស្និទ្ធស្នាល ភាពសប្បាយរីករាយដល់កម្មវិធី និងបង្កើតទំនាក់ទំនងល្អ។