ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប តំណាងដោយលោក ប៊ុន ជេស្ឋ ម្ចាស់ក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ស្ដីពីកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល "Chief Easy"។
Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចី រហូតដល់ ៥០០០ដុល្លារ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។
យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិករបស់ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានតាមរយៈ Chief Easy របស់ធនាគារ ឈីហ្វ។
ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរក្នុងការសហការលើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ។
លោកអ្នកអាចធ្វើទាញយកកម្មវិធីពី App Store / Google Play និងធ្វើការចុះឈ្មោះដើម្បីស្នើសុំ ពីតំណរភ្ជាប់ខាងក្រោម៖
App Store: https://apple.co/3A1kXzD
Google Play: https://bit.ly/2WrWBkK