នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក តំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និងក្រុមហ៊ុន ស្ទ្រេធីជីក រៀលធី អ៊ិនវេសមិន ឯ.ក តំណាងដោយលោកស្រី ចាន់ ធារី ម្ចាស់អាជីវកម្ម ព្រមទាំងលោក ម៉េត មករា និងលោក ម៉េត តុលា ជាដៃគូយុទ្ធសាស្រ្តបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ស្ដីពីកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល "Chief Easy"។
Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចី រហូតដល់ ៥០០០ដុល្លារ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។
យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិករបស់ក្រុមហ៊ុន ស្ទ្រេធីជីក រៀលធី អ៊ិនវេសមិន ឯ.ក នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានតាមរយៈ Chief Easy របស់ធនាគារ ឈីហ្វ។
ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរក្នុងការសហការលើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ។
លោកអ្នកអាចធ្វើទាញយកកម្មវិធីពី App Store / Google Play និងធ្វើការចុះឈ្មោះដើម្បីស្នើសុំ ពីតំណរភ្ជាប់ខាងក្រោម៖
App Store : https://apple.co/3A1kXzD
Google Play : https://bit.ly/2WrWBkK