សូមជម្រាបជួនអតិថិជន និងសាធារណជនទាំងអស់!
ធនាគារយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជន ដែលបានគាំទ្រ តាមរយៈការផ្តល់ជាសំនួរ និងការចុះឈ្មោះដើម្បីប្រើប្រាស់ កម្មវិធី កម្ចីបែបឌីជីថល ដែលមានឈ្មោះថា “Chief Easy” ចាប់តាំងពី ដាក់ដំណើរការដំបូងនៅក្នុងខែតុលា។
ថ្មីៗនេះ មានជនខិលខូចមួយចំនួន (Scammers) បានបន្លំខ្លួនជាបុគ្គលិកធនាគារ ឈីហ្វ និងទាក់ទងសាធារណជនតាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ដោយធ្វើការអះអាងថា “លោកអ្នកនឹងទទួលបានការយល់ព្រមលើការស្នើរសុំកម្ចី ប្រសិនបើលោកអ្នកចំណាយប្រាក់មួយចំនួន។”
ចំនុចខាងក្រោមនេះ គឺជាចំនុចសំខាន់ៗ ដើម្បីជួយលោកអ្នកគេចផុតពីជនខិលខូច៖
១- បុគ្គលិករបស់ធនាគារ ឈីហ្វ មិនដែលទាមទារប្រាក់កម្រៃជើងសារ (Commission)
២- រាល់ចំណាយលើអត្រាការប្រាក់ និងប្រាក់ប្រតិបត្តិការ នឹងត្រូវបានកាត់ចេញពីគណនី របស់លោកអ្នកផ្ទាល់នៅធនាគារ ឈីហ្វ។ សូមកុំធ្វើការបង្វែរ ឬចំណាយជាសាច់ប្រាក់ទៅគណនីផ្សេងទៀត។
៣- ប្រសិនបើលោកអ្នក មានការសង្ស័យ ឬសំនួរ សូមមកកាន់សាខារបស់យើងដោយផ្ទាល់ ឬទាក់ទងតាមរយៈខ្សែទូរស័ព្ទ យើងខ្ញុំ ៖ 089 900 878 / 010 900 878 / 097 9 900 878.
សូមធ្វើការបញ្ជូនព័ត៌មានខាងលើនេះ ទៅកាន់គ្រួសារ និង មិត្តភ័ក្រ្តរបស់លោកអ្នក។ ហើយសូមធ្វើការស្នើរកម្ចី តាមរយៈ Chief Easy មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោកអ្នកនឹងទទួលបាន ការប្រាក់ដែលបានបង់រួច ១០០% ត្រឡប់ទៅវិញ! លក្ខខណ្ឌត្រូវបានអនុវត្តន៍!
×