ព័ត៌មានថ្មីៗ


២០២២
2022-08-01
Chief Bank QR Code (KHQR)

ស្កេនទូទាត់ក៏បានលុយ ទទួលទូទាត់ក៏បានលុយ!

រីករាយជាមួយនឹងប្រូម៉ូសិនពិសេសពី Chief Bank’s KHQR តាមរយៈ Chief Mobile App។ ចំពោះម្ចាស់អាជីវកម្មដែលបានបើកគណនីថ្មីជា គណនីសន្សំ ឬគណនីចរន្ត មិនត្រឹមតែទទួលបានការប្រាក់ ១,៧៥% ក្នុងមួយឆ្នាំ ព្រមទាំងមានឱកាសទទួលបានប្រាក់កម្ចី រហូតដល់ ១០០,០០០ ដុល្លារ តាមរយៈកម្មវិធី Chief Easy Combo ជាមួយអត្រាការប្រាក់ពិសេស ត្រឹមតែ ៨.៥% ក្នុងមួយឆ្នាំ ថែមទាំងទទួលបានប្រាក់រង្វាន់បន្ថែមផ្សេងទៀត។

*លក្ខខណ្ឌត្រូវបានអនុវត្តន៍

សូមទំនាក់ទំនងតាមលេខខាងក្រោមសម្រាប់ព័ត៌មានដើម្បីបង្កើត Merchant:

លេខទំនាក់ទំនង: 095 726 926

លេខទំនាក់ទំនង: 098 910 206

អ៊ីម៉ែល: info@chiefbank.com.kh

គេហទំព័រ: www.chiefbank.com.kh


2022-07-30
Chief Easy Combo

Get Your Chief Easy Combo Now!

រាល់ការស្នើសុំប្រាក់កម្ចី ១,០០០ដុល្លារ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងរយៈពេល១២ខែជាមួយអត្រាការប្រាក់ត្រឹម ១៨%ក្នុង១ឆ្នាំ។ លោកអ្នកនឹងទទួលបានការប្រាក់ដែលបានបង់រួច ៥០%ត្រលប់វិញ និងឱកាសទទួលបាន ប្រាក់កម្ចីខ្នាតតូចបំផុតបន្ថែម! អ្នកស្នើសុំកម្ចីតាមរយៈ Chief Easy ដែលត្រូវបានអនុម័តរួច អាចធ្វើការស្នើសុំបន្ថែមលើប្រាក់កម្ចីខ្នាតតូចបំផុតរហូតដល់ ១០០,០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ពិសេស ត្រឹមតែ ៨.៥%ក្នុង១ឆ្នាំ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

* លក្ខខណ្ឌត្រូវបានអនុវត្តន៍

ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់បុគ្គលិករបស់យើងខ្ញុំតាមរយៈ

លេខទំនាក់ទំនង: 089 900 878

លេខទំនាក់ទំនង: 010 900 878

លេខទំនាក់ទំនង: 097 9 900 878


2022-07-05
Chief Easy

ប្រូម៉ូសិនពិសេស ជាមួយធនាគារ ឈីហ្វ!

ទទួលបានទាំងទឹកប្រាក់ដែលស្នើសុំ និងការប្រាក់ ៥០% ត្រឡប់មកវិញពីកម្មវិធី Chief Easy សម្រាប់តែការស្នើសុំកម្ចីទឹកប្រាក់រហូតដល់ ១០០០ដុល្លារ មុនថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២ តែប៉ុណ្ណោះ ព្រមទាំងអាចស្នើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទដៃ ដោយគោរពតាមលក្ខខណ្ឌមួយចំនួន។

សម្រាប់តែអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។

ចុចទាញយក Chief Easy app ឥឡូវនេះ!

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

បើសិនជាលោកអ្នកមានចម្ងល់ លោកអ្នកអាចទំនាក់ទំនងមកបុគ្គលិកខាងយើងខ្ញុំបាន។ សូមអរគុណ។

លេខទំនាក់ទំនង: 089 900 878

លេខទំនាក់ទំនង: 010 900 878

លេខទំនាក់ទំនង: 097 9 900 878


2022-06-24
ចំណាត់ថ្នាក់លេខ ៩៥ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២១។
អបអរសាទរ! ធនាគារ ឈីហ្វ ដែលទទួលបានចំណាត់ថ្នាក់លេខ ៩៥ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២១។
2022-06-11
វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស
អបអរសាទរ! ធនាគារពាណិជ្ជ ឈីហ្វ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ដែលមានសុពលភាពរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២២ ដល់ ២០២៣ ពីអគ្គនាយកដ្ឋាន ពន្ធដារ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
2022-06-01
សេវាកម្មម៉ាស៊ីន ATM ថ្មី
ធនាគារពាណិជ្ជ ឈីហ្វ បានពង្រីកនូវសេវាកម្មម៉ាស៊ីន ATM ថ្មីមួយកន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅសកលវិទ្យាល័យ វេស្ទើន ផ្លូវលេខ ៦០៨ កែង ៣១៣ ភូមិ ៧ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបម្រើសេវាកម្មដល់អតិថិជនបានគ្រប់ពេលវេលា និងមានភាពងាយស្រួល។ Google Map https://goo.gl/maps/VhjQgjWSE79KoZhg7 សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

លេខទំនាក់ទំនង: 023 900 878 (ស្នាក់ការកណ្តាល)

លេខទំនាក់ទំនង: 023 900 879 (សាខាព្រះនរោត្តម)

លេខទំនាក់ទំនង: 023 212 878 (សាខាផ្សារអូឡាំពិក)

លេខទំនាក់ទំនង: 023 230 488 (សាខាច្បារអំពៅ)

អ៊ីម៉ែល: info@chiefbank.com.kh

គេហទំព័រ: www.chiefbank.com.kh


2022-04-30
Chief Easy

ពេលវេលាមានកំណត់ក្នុងការស្នើសុំកម្ចីរហូតដល់ ១,០០០ដុល្លារ តាមរយៈ Chief Easy មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីទទួលបានការប្រាក់ដែលបានបង់រួច ១០០% ត្រឡប់ទៅវិញ ដោយគោរពតាមលក្ខខណ្ឌមួយចំនួន។ មិនតែប៉ុណ្ណោះ លោកអ្នកអាចស្នើសុំបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្រាប់តែអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។

ចុចទាញយក Chief Easy app ឥឡូវនេះ!

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

បើសិនជាលោកអ្នកមានចម្ងល់ លោកអ្នកអាចទំនាក់ទំនងមកបុគ្គលិកខាងយើងខ្ញុំបាន។ សូមអរគុណ។

លេខទំនាក់ទំនង: 089 900 878

លេខទំនាក់ទំនង: 010 900 878

លេខទំនាក់ទំនង: 097 9 900 878


2022-03-26
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្សីលាននាម ឯ.ក។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក តំណាងដោយ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និង ក្រុមហ៊ុន ហ្សីលាននាម ឯ.ក តំណាងដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ស្ដីពីកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល "Chief Easy"។

Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចី រហូតដល់ ១០០០ដុល្លារ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។ លោកអ្នកនឹងទទួលបានការឆ្លើយតបក្នុងកំឡុងពេល២៤ម៉ោងនៃថ្ងៃធ្វើការ។

យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិកក្រុមហ៊ុន ហ្សីលាននាម ឯ.ក នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានខ្នាតតូចដោយស្វ័យប្រវត្តិតាមប្រព័ន្ធឌីជីថល ឬហៅថា Chief Easy របស់ធនាគារ ឈីហ្វ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរក្នុងការសហការលើសេវាកម្មផ្សេងៗទៀតនាពេលខាមុខផងដែរ។

លោកអ្នកអាចធ្វើទាញយកកម្មវិធីពី App Store / Google Play និងធ្វើការចុះឈ្មោះដើម្បីស្នើសុំ ពីតំណរភ្ជាប់ខាងក្រោម៖

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK


2022-02-12
Chief Easy

កាន់តែពិសេសជាមួយ Chief Easy!

ដំឡើងកម្មវិធីទូរស័ព្ទភ្លាម ចុះឈ្មោះបានភ្លែត! អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចី រហូតដល់ ១០០០ដុល្លារ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយលោកអ្នកនឹងទទួលបានការប្រាក់ដែលបានបង់រួច ១០០% ត្រឡប់ទៅវិញ គ្រាន់តែ ស្នេីសុំកម្ចីមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ ដោយគោរពតាមលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌត្រូវបានអនុវត្ត៍!

សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ យើងខ្ញុំក៏ទទួលការស្នើសុំតាមរយៈកម្មវិធី Chief Easy ក្នុងទូរស័ព្ទដៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

លេខទំនាក់ទំនង: 089 900 878

លេខទំនាក់ទំនង: 010 900 878

លេខទំនាក់ទំនង: 097 9 900 878

អ៊ីម៉ែល: info@chiefbank.com.kh

គេហទំព័រ: www.chiefbank.com.kh


2022-02-01
ប័ណ្ណ ATM (CSS)

មិនគិតថ្លៃសេវា!

មិនបាច់បារម្មណ៍ អំពីកម្រៃសេវាដកប្រាក់តាមទូរ ATM របស់ធនាគារដែលជាសមាជិក CSS។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

លេខទំនាក់ទំនង: 023 900 878 (ស្នាក់ការកណ្តាល)

លេខទំនាក់ទំនង: 023 900 879 (សាខាព្រះនរោត្តម)

លេខទំនាក់ទំនង: 023 212 878 (សាខាផ្សារអូឡាំពិក)

លេខទំនាក់ទំនង: 023 230 488 (សាខាច្បារអំពៅ)

អ៊ីម៉ែល: info@chiefbank.com.kh

គេហទំព័រ: www.chiefbank.com.kh


2022-01-07
ធនាគារឈីហ្វ x បាគង

បទពិសោធន៍ថ្មីជាមួយនឹងការផ្ទេរប្រាក់ពីធនាគារពាណិជ្ជ ឈីហ្វ ទៅកាន់គណនីបាគងនិង គណនីសមាជិកបាគងផ្សេងទៀតកាន់តែងាយស្រួល សុវត្ថិភាព និងរហ័ស ព្រមទាំងលោកអ្នក អាចធ្វើការចំណាយដោយផ្ទាល់ ជាមួយនឹង KHQR code ពីកម្មវិធី Chief Mobile។

សូមធ្វើការទាញយកកម្មវិធី Chief Mobile ឥឡូវនេះ

App Store: https://apps.apple.com/lk/app/chief-mobile-bank/id1495178101

Google Play: https://play.google.com/store/apps/details?id=com.bpcbt.android.app.chiefbank


២០២១
2021-11-15
សន្និសីទសារព័ត៌មានស្ដីពីកម្មវិធីប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល “Chief Easy”

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធានាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី កម្មវិធីប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល (កម្ចីតាមរយៈទូរស័ព្ទដៃ) ហៅថា “Chief Easy” នៅសាខារបស់ធនាគារពាណិជ្ជ ឈីហ្វ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។


2021-10-19
សេចក្តីជូនដំណឹង

សូមជម្រាបជួនអតិថិជន និងសាធារណជនទាំងអស់!

ធនាគារយើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជន ដែលបានគាំទ្រ តាមរយៈការផ្តល់ជាសំនួរ និងការចុះឈ្មោះដើម្បីប្រើប្រាស់ កម្មវិធី កម្ចីបែបឌីជីថល ដែលមានឈ្មោះថា “Chief Easy” ចាប់តាំងពី ដាក់ដំណើរការដំបូងនៅក្នុងខែតុលា។

ថ្មីៗនេះ មានជនខិលខូចមួយចំនួន (Scammers) បានបន្លំខ្លួនជាបុគ្គលិកធនាគារ ឈីហ្វ និងទាក់ទងសាធារណជនតាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ដោយធ្វើការអះអាងថា “លោកអ្នកនឹងទទួលបានការយល់ព្រមលើការស្នើរសុំកម្ចី ប្រសិនបើលោកអ្នកចំណាយប្រាក់មួយចំនួន។”

ចំនុចខាងក្រោមនេះ គឺជាចំនុចសំខាន់ៗ ដើម្បីជួយលោកអ្នកគេចផុតពីជនខិលខូច៖

១- បុគ្គលិករបស់ធនាគារ ឈីហ្វ មិនដែលទាមទារប្រាក់កម្រៃជើងសារ (Commission)

២- រាល់ចំណាយលើអត្រាការប្រាក់ និងប្រាក់ប្រតិបត្តិការ នឹងត្រូវបានកាត់ចេញពីគណនី របស់លោកអ្នកផ្ទាល់នៅធនាគារ ឈីហ្វ។ សូមកុំធ្វើការបង្វែរ ឬចំណាយជាសាច់ប្រាក់ទៅគណនីផ្សេងទៀត។

៣- ប្រសិនបើលោកអ្នក មានការសង្ស័យ ឬសំនួរ សូមមកកាន់សាខារបស់យើងដោយផ្ទាល់ ឬទាក់ទងតាមរយៈខ្សែទូរស័ព្ទ យើងខ្ញុំ ៖ 089 900 878 / 010 900 878 / 097 9 900 878.

សូមធ្វើការបញ្ជូនព័ត៌មានខាងលើនេះ ទៅកាន់គ្រួសារ និង មិត្តភ័ក្រ្តរបស់លោកអ្នក។ ហើយសូមធ្វើការស្នើរកម្ចី តាមរយៈ Chief Easy មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោកអ្នកនឹងទទួលបាន ការប្រាក់ដែលបានបង់រួច ១០០% ត្រឡប់ទៅវិញ! លក្ខខណ្ឌត្រូវបានអនុវត្តន៍!


2021-10-04
ការដាក់អោយប្រើផលិតផលថ្មី "Chief Easy"

Chief Easy! Take it Easy!

Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល របស់ធនាគារ ឈីហ្វ តំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះតទៅ ហើយអតិថិជននឹងទទួលបាននៅវិធីងាយស្រួលបំផុតក្នុងការស្នើសុំប្រាក់កម្ចី គ្រប់ទីកន្លែង គ្រប់ពេលវេលា។

សូមធ្វើការទាញយកកម្មវិធី Chief Easy តាមរយៈ QR Code/Link ដូចខាងក្រោម។

App Store: apple.co/3AYQhQZ

Play Store: bit.ly/3FiDeMT


2021-01-21
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូគ្នាជាផ្លូវការនៅថ្ងៃនេះបន្ទាប់ពីទទួលបានការអនុញ្ញាតិពីនិយតករ។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះក្នុងគោលបំណងដើម្បីពង្រឹងនូវភាពជាដៃគូរផ្នែកធុរៈកិច្ចទៅអោយអតិថិជននូវជម្រើសយ៉ាងងាយស្រួលក្នុងការទូទាត់សងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារវីងនៅទូទាំងប្រទេស ហើយក៏ជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍននូវវិស័យធនាគារនៅកម្ពុជាផងដែរ។

2021-01-09
ពិធីចុះហត្ថលេខាភាពជាដៃគូជាផ្លូវការ រវាង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និង ហ្គ្រេន ឆាយណា ឡាយហ្វ៍ អ៉ិនសួរេន ម.ក។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ ធនាគារ ឈីហ្វ បានចុះហត្ថលេខាជាផ្លូវការ ជាមួយ ហ្គ្រេន ឆាយណា ឡាយហ្វ៍ អ៉ិនសួរេន ម.ក ហើយយើងក៏មានកិត្តិយសណាស់ ដែលទទួលបានឱកាសជាដៃគូនេះ ក្នុងការផ្តល់អោយអតិថិជនធនាគារ នូវផលិតផលធានារ៉ាប់រងពីដៃគូរបស់យើង។

២០២០
2020-09-22
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
ធនាគារ ឈីហ្វ មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងថា ធនាគារយើងខ្ញុំ បានទទួលអាជ្ញាប័ណ្ណ ជាផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សាខាព្រះនរោត្តម ពីធនាគារជាតិ នៃ កម្ពុជា នៅក្នុងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអាជ្ញាបណ្ណ លេខ៖ ធ ៤៣-១២/០២/០៦/០១ ហើយឥឡូវនេះ យើងត្រៀមរួចរាល់ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប រួមមានដូចជា៖ ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើ សេវាកម្មពាណិជ្ជកម្ម ការប្តូររូបិយប័ណ្ណបរទេស ការផ្ទេរប្រាក់ និង ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។

2020-03-23
“មានទំនុកចិត្តជាមួយធនាគារឈីហ្វ” បទសម្ភាសជាមួយ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០


២០១៩
2019-09-27
ទីតាំងថ្មីនៃសាខាច្បារអំពៅ
ធនាគារ ឈីហ្វ មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងថា ធនាគារយើងខ្ញុំ បានទទួលអាជ្ញាប័ណ្ណ ជាផ្លូវការ ក្នុងការផ្លាស់ប្តូរ ទៅកាន់ទីតាំងថ្មី និង ប្រតិបត្តិការធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សាខាច្បារអំពៅ ពីធនាគារជាតិ នៃ កម្ពុជា នៅក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអាជ្ញាបណ្ណ លេខ៖ ធ ៤៣/១២/១២/០២/០១ ហើយឥឡូវនេះ យើងត្រៀមរួចរាល់ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប រួមមានដូចជា៖ ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើ សេវាកម្មពាណិជ្ជកម្ម ការប្តូររូបិយប័ណ្ណបរទេស ការផ្ទេរប្រាក់ និង ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។
2019-03-22
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩
ធនាគារ ឈីហ្វ មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងថា ធនាគារយើងខ្ញុំ បានទទួលអាជ្ញាប័ណ្ណ ជាផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សាខាផ្សារអូឡាំពិក ពីធនាគារជាតិ នៃ កម្ពុជា នៅក្នុងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអាជ្ញាបណ្ណ លេខ៖ ធ ៤៣-១២/០៣/០៧/០១ ហើយឥឡូវនេះ យើងត្រៀមរួចរាល់ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប រួមមានដូចជា៖ ឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើ សេវាកម្មពាណិជ្ជកម្ម ការប្តូររូបិយប័ណ្ណបរទេស ការផ្ទេរប្រាក់ និង ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។
២០១៧
2017-04-24
លទ្ធផលរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងឆ្នាំ២០១៥ និង២០១៦
ដោយយោងលើ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយសម្រាប់ឆ្នាំ២០១៥និង២០១៦ បានបង្ហាញថា ដំណើរការរបស់ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នៅក្នុងរយៈពេលពីរឆ្នាំនេះមានលក្ខណៈល្អប្រសើរ បើទោះបីជាការប្រកួតប្រជែងកើនឡើងជាបន្តបន្ទាប់ក៏ដោយ យើងនៅតែធ្វើបានយ៉ាងល្អប្រសើរសម្រាប់អាជីវកម្មមួយនេះ។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺនៅតែឈរ ក្នុងលំដាប់ថ្នាក់ លេខ២ សម្រាប់ រយៈពេល២ឆ្នាំជាប់ៗគ្នា ក្នុងនាមជាអ្នកកាន់កាប់ចំនែកទីផ្សារក្នុងចំនោមធនាគារឯកទេសទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខណៈដែល ធនាគារអភិវឌ្ឍន ជនបទ (ជាធនាគារឯកទេស ដែលជាកម្មសិទ្ធរបស់រដ្ឋ) គឺនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ ប៉ុន្តែចំណែកទីផ្សាររបស់ធនាគារ បានធ្លាក់ចុះពី២.១% នៅក្នុងឆ្នាំ២០១៥ រហូតដល់ ១.៨% នៅក្នុងឆ្នាំ ២០១៦ (យោងតាមរបាយការប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០១៥ និង ២០១៦)។ ទន្ទឹមនឹងនេះ ចំនែកទីផ្សាររបស់យើង បានកើនឡើង ពី១.៤% នៅក្នុងឆ្នាំ២០១៥ ទៅដល់ ១.៥% នៅក្នុងឆ្នាំ២០១៦ (យោងតាមរបាយការប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០១៥ និង ២០១៦)។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានធ្វើការជាមួយអតិថិជនដែល មាន ចរិកលក្ខណៈល្អ មានកេរ្តិ៍ឈ្មោះ មានសុច្ចរិកភាពនិងការទទួលខុសត្រូវខ្ពស់ ហើយធនាគារ មិនផ្តល់ប្រាក់កម្ចីដល់អតិថិជន ណាដែលមិនមានភាពស្មោះត្រង់ ទោះបីជាអតិថិជនទាំងនោះមាននូវទ្រព្យបញ្ចាំល្អយ៉ាងណាក៏ដោយ ឬ សំណើរឥណទានសមរម្យយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះផងដែរ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ធានាថា គោលបំណង នៃការស្នើរសុំឥណទាន លក្ខខណ្ឌ និងប្រភពនៃការសងត្រលប់ គឺ ច្បាស់លាស់ និងដឹងយ៉ាងពិតប្រាកដ។ ជាលទ្ធផល ធនាគារយើងមិនមាននូវ ឥណទាន ដែលខូច រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែ ការខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់ បានបង្ហាញពី ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងមានមោទនភាពដែលមានក្រុមការងារ ប្រកបដោយការលះបង់ និងវិជ្ជាជីវខ្ពស់ ដូចអ្នកទាំងអស់គ្នា។
2017-02-13
សេចក្តីប្រកាសព័ត៌មាន
ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូមជំរាបជូនដំណឹងដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជា្របថា៖ ធនាគារយើងគឺជាធនាគារឯកជន មិនមែនជាធនាគាររបស់រាជរដ្ឋាភិបាលនោះទេ។ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ជាធនាគារបរទេសដែរមានការវិនិយោគពី ក្រុមហ៊ុនមេឈ្មោះ Chief Financial Group (Cambodia) Limited ដែរមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្នុងស្មារតីដែលធនាគារបង្កើតឡើងដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា ហើយយើងប្តេជ្ញាចូលរួមចំណែកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមអតិថិជន និង សាធារណៈជនទាំងអស់ មេត្តាជា្របជាពត៌មាន ហើយយើងខ្ញុំរង់ចាំទទួលសា្វគមន៍ និងផ្តល់នូវសេវាកម្មដ៏ល្អជូនដល់លោកអ្នក។
២០១៦
2016-07-18
លិខិតយល់ព្រមជាគោលការណ៍ដើម្បីក្លាយខ្លួនជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី
ដោយសារការប្រកាន់ខ្ជាប់នូវផែនអភិវឌ្ឍ នឹង យុទ្ធសាស្រ្តអាជីវកម្ម របស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី យើងពិតជាមានមោទនភាព ដោយផ្តល់ជូននូវដំណឹងដល់សាធារណៈជនអោយបានជ្រាបថា ធនាគារជាតិ នៃ កម្ពុជា បានអនុម័តឲ្យ ធនាគារ ឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ជាគោលការណ៍ដើម្បីប្រែក្លាយខ្លួនទៅជា ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ។ នេះបានឆ្លុះបញ្ចាំងពីការរីកចំរើនដ៏ល្អប្រសើរ និង ការពង្រីកទីផ្សារ យ៉ាង ឆាប់រហ័ស របស់ធនាគាររបស់យើង ដែលនាំមកនូវទំនុក ចិត្តពី សាធារណៈជន កាន់តែខ្លាំង និងជាមូលដ្ឋានគ្រឹះដ៏ចំបងដើម្បីភាព ជោគជ័យរបស់ធនាគារយើងនៅក្នុងទីផ្សារផងដែរ។ ក្រោយពីបានបំពេញលក្ខខណ្ឌនៅក្នុងលិខិតយល់ព្រមជាគោលការណ៍ នៅកំឡុងពេល ២ទៅ៣ខែខាងមុខនេះ យើងនឹងចាប់ផ្តើមដាក់ឲ្យប្រើបា្រស់នូវ សេវាកម្ម និង ផលិតផលដ៏ប្រណិតរបស់ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ។
2016-03-15
ទីស្នាក់ការកណ្តាល ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នឹងត្រូវបានផ្លាស់ប្តូរទីតាំងថ្មី។
ដើម្បីជម្រុញអោយមានទំនុកចិត្តថែមទៀតចំពោះសាធារណៈជន និងអតិថិជន ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងអតិថិជនទាំងអស់អោយបានជ្រាបថា ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី យើងខ្ញុំ នឹងធ្វើការផ្លាស់ប្តូរទីស្នាក់ការកណ្តាលដែលមានទីតាំង នៅក្នុងវិមានកាណាឌីយ៉ា មកទីតាំងផ្ទាល់ខ្លួនដែរស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវ R១១ កែងនឹងផ្លូវ ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ២០១៦ខាងមុខនេះ។
២០១៥
2015-04-21
សាខាទីពីររបស់ធនាគារយើង “ធនាគារឯក ឈីហ្វ (ខេមបូឌា) ភីអិលស៊ី សាខាច្បារអំពៅ
យើងសូមធ្វើការប្រកាសទៅដល់អតិថិជនទាំងអស់ថាសាខាទីពីររបស់ធនាគារយើង “ធនាគារឯក ឈីហ្វ (ខេមបូឌា) ភីអិលស៊ី សាខាច្បារអំពៅ បានចុះបញ្ចី ដែរមានទីតាំងស្ថិតនៅ វិមានកែវចរណៃ ដីឡូលេខ ១០៥បេ ផ្លូវជាតិលេខ០១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា” ត្រៀមបំរើដល់អតិជនទាំងអស់ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នេះតទៅ
២០១៤
2014-03-03
បានទទួល នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារ ជាតិនៃកម្ពុជា
ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី បានទទួល នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារ ជាតិនៃកម្ពុជា (ធ.ជ.ក) នៅក្នុងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៣ និង បានបើកសម្ភោធជាផ្លូវការដើម្បីប្រតិបត្តិការធនាគារ របស់ខ្លួនជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ដែរអនុញ្ញាតឱ្យអនុវត្តអាជីវកម្មធនាគារឯកទេសក្នុងប្រទេសកម្ពុជា។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុន Chief Holding Group ដែរមានការិយាល័យកណ្តាលនៅក្នុង ទីក្រុងហុងកុង។ Chief Holding គឺជាក្រុមហ៊ុនដែរត្រូវបានបង្កើតឡើងដែលហើយមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងដោយផ្តោតទៅលើ មូលបត្រ ធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និង ការស្រាវជ្រាវ។ ដែលមានសាខាឈ្មួញកណ្តាលជាង ២០ នៅក្នុង ទីក្រុងហុងកុង និងការិយាល័យតំណាងនៅក្នុងទីក្រុងប៉េកាំង សៀងហៃ និង ស៊េនចិន (Chenzhen), Chiefមានបណ្តាញមូលបត្រដ៏ទូលំទូលាយ និងធំជាងគេ នៅក្នុងទីក្រុងហុងកុង ជាមួយប្រវត្តិជាង៣៥ឆ្នាំ។ Chief Group គឺ ជាឈ្មួញកណ្តាលមូលបត្រផងដែរដែលទទួលបានអាជ្ញាប័ណ្ណ ពេញលេញ ដែរចេញផ្សាយដោយ គណៈកម្មការមូលបត្រ និង ផ្សារហ៊ុន នៃទីក្រុងហុងកុង។ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី គឺធនាគារឯកទេសដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញទៅដោយសក្កានុពលខ្ពស់ ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្តោតសំខាន់ទៅលើ បំពេញតម្រូវការអោយបានល្អប្រសើរដល់អតិថិជនទូទៅ។ សូមអរគុណចំពោះជោគជ័យនៃ ប្រតិបត្តិការរបស់ធនាគារឯក ឈីហ្វ (ខេមបូឌា) ភីអិលស៊ី នៅក្នុងឆ្នាំ២០១៣, ដូចដែរតំរូវការសំរាប់កំណើនលើឧស្សាហកម្មធនាគារយើងបានសំរេចចិត្តពង្រីកនូវ បណ្តាញសាខារបស់យើងទៅដល់ទីតាំងដែលមាន សក្តានុពល ក្នុងគោលបំណងដើម្បីផ្តល់នូវ ភាពងាយស្រួល និងប្រសិទ្ធភាពបំផុតទៅដល់អតិថិជន របស់យើង ទន្ទឹមពេលដែរយើងបានកំពុងចាប់ផ្តើមនូវ ការប្តេជ្ញាចិត្ត ដើម្បីផ្តល់នូវគុណភាពសេវាដ៏ល្អបំផុត និង លើកដំបូងទៅដល់អតិថិជនរបស់យើង។